ព័ត៌មាន

នាយទាហានកម្ពុជាចំនួន ០៧រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា​ ជំនាញវិស្វករ នៅបណ្ឌិតសភាការពារអាកាសនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

ភ្នំពែញ : នាយទាហានកម្ពុជាចំនួន ០៧ រូប សិក្សានៅបណ្ឌិតសភាការពារអាកាសនៃកងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី នាទីក្រុងស្មលលែន បានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងរយះពេល០៦ឆ្នាំ ដោយទទួលបានសញ្ញាបត្រកំរិតថ្នាក់អនុបណ្ឌិតយោធា​ ជំនាញវិស្វករ កាលពីងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។
សិក្ខាកាមយោធាដែលបានបញ្ចប់ការសិក្សា មានរាយនាមដូចខាងក្រោម៖
១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត
២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ
៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត
៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា
៥- អនុសេនីយ៍ទោ លុយ វ៉ាវី
៦- អនុសេនីយ៍ទោ អួង ធៀង
៧- អនុសេនីយ៍ទោ អែម ឌី
នេះជាសមិទ្ធិផលថ្មី ក៏ដូចជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងទាំងមូល ។
adm

Leave a Reply

Your email address will not be published. Required fields are marked *