ព័ត៌មាន

លោក ទេស សុជុន (ហៅនាយក្រិន) តារាកំប្លែងមានជំងឺនិងចិញ្ចឹមកូនតូច៣នាក់ ទទួលបានអំណោយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

នៅថ្ងៃអង្គារ ទី ២៤ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង សហការីជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ សុខភាព និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់ លោក ទេស សុជុន (ហៅនាយក្រិន) អាយុ ៤២ឆ្នាំ ជាតារាកំប្លែងមានមាឌតូចល្អិត កំពុងមានជំងឺប្រចាំកាយ និងមានកូនតូចប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុក កំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
អំណោយផ្តល់ជូន លោក ទេស សុជុន (ហៅនាយក្រិន)រួមមាន ៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ចំនួន ១០កេស នំធុង ៣ធុង និងថវិកា ៥លានរៀល។ ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឧត្តម្ថបន្ថែមជូនលោកពុកបង្កើតនាយក្រិន និងកូនៗថវិកាមួយចំនួនផងដែរ ។
ជាមួយគ្នានោះ លោក ទេស សុជុន (ហៅនាយក្រិន) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។
adm

Leave a Reply

Your email address will not be published. Required fields are marked *