-ប្រារព្ធខួបលើកទី ៤៤ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្នំពេញៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី ៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ […]
ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតី ពិធីសច្ចាប្រណិធាន ដែលបានរៀបចំឡើងនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ជូនដល់ឥស្សរជនជាតិចំនួន ៣រូប ដែលបានទទួលមុខតំណែងថ្មីដ៏ឧត្តុងឧត្តម គឺ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ភ្នំពេញ ៖ សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងពីធីប្រកាសវត្ដមាន លោក ម៉ៅ ធនិនចូលកាន់មុខដំណែងជាអភិបាលខេត្ដកំពតថ្មី។ សម្ដេចបានបានសរសើរដល់កិច្ចការរបស់លោក ម៉ៅ ធនិន ដែលបានខិតខំបំពេញការងារដោះស្រាយបញ្ហាជូនប្រជាជន នៅក្នុងខេត្ដពោធិ៍សាត់ អំឡុងពេលដែលលោកនៅគ្រប់គ្រង មុនពេលមកកាន់ដំណែងជាអភិបាលខេត្ដកំពតនាពេលនេះ។ សម្ដេច ស ខេង ថ្លែងទៀតថា យន្ដការណ៍ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលលោក ម៉ៅ ធនិន បានធ្វើសម្ដេចមើលឃើញថា ទទួលបានលទ្ធផលល្អ ដែលធ្វើឲ្យទំនាស់របស់ប្រជាជនសះជា ដោយមិនចំបាច់ឡើងទៅដល់តុលាការ។ តាមរយៈលទ្ធផលល្អនេះសម្ដេច បានប្រាប់ឲ្យអភិបាលរាជធានីខេត្ដនានា សិក្សា ហើយអនុវត្ដដោះស្រាយជូនប្រជាជន ក្នុងករណីដែលអាចធ្វើបាន ។ ក្រៅពីមើលឃើញថាផ្ដល់លទ្ធផលល្អ ក៏ជាការជួយសម្រាលបន្ទុកប្រជាជន ដែលត្រូវទៅស្វែងរកមេធាវីការពារក្ដី ខណៈពួកគាត់មានជីវភាពខ្វះខាត ហើយមិនដឹងថា ទៅរកផ្នែកច្បាប់ខាងណា។ តែយ៉ាងណាសម្ដេច ស ខេង អះអាងថា នាពេលនេះរាជរដ្ឋាភិបាលបានរៀបចំបង្កើតក្រុមមេធាវីសម្រាប់រដ្ឋបាលខេត្ដនានា ដើម្បីអាចជួយប្រជាជនក្នុងករណីបណ្ដឹងឡើងតុលាការនានា អាចជួយការពារក្ដីជូនប្រជាជន។ បន្ថែមពីនេះសម្ដេច ស ខេង ក៏បានរំលឹកដល់អនុសាសន៍របស់សម្ដេចតេជោ […]