ភ្នំពេញ ៖ នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តអនុវត្តន៍យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ចំនួន៧ថ្ងៃបន្ថែមទៀត ពោលគឺចាប់ពីថ្ងៃទី១៣-១៩ ខែសីហា ឆ្នាំ២០២១ ក្រោយសុពលភាពនៃការបិទព្រំដែនកម្ពុជា-ថៃ បើកឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្តីណែនាំដដែលយ៉ាងដូច្នេះថា «ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣៖៥៩ នាទី ស្អែកនេះ, រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១»៕
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ បានកើនឡើង ១០ដង ព្រោះតែការងើបឡើងវិញ នៃបន្ទះ Chip ឬ ផលិតផលពាក់កណ្តាលសម្រេច ឬ Semiconductor។ ក្រុមហ៊ុនបានបញ្ជាក់ថា នៅក្នុងឯកសារនិយតកម្មថា ក្នុងពេលបីខែដំបូង ចាប់ពីខែមករា ដល់ខែមីនា ប្រាក់ចំណេញរបស់ខ្លួន អាចកើនដល់ជិត ៥ពាន់លានដុល្លារ។ ផលិតផលពាក់កណ្តាលសម្រេច semiconductor ត្រូវបានប្រើប្រាស់ក្នុងផលិតផលច្រើនយ៉ាងរួមទាំង Smart Phone, កុំព្យុទ័រ ឬ ម៉ាស៊ីនគក់ខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ Samsung មកដល់ពេលនេះ គឺជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារធំជាងគេនៅកូរ៉េខាងត្បូង ជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីបួននៅអាស៊ី។
ភ្នំពេញ : យើងប្រឹងប្រែងណាស់ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសពេលយើងកំពុងឆ្លងកាត់ការលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ហើយយើងបានមើលឃើញសកម្មភាពនៃការអនុវត្តការងារជាក់ស្តែងទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ប្រសិនបើយើងគិតពីការចាក់វ៉ាក់សាំងកូវីដ១៩ មិនថាវ៉ាក់សាំងណានោះទេ សំខាន់យើងមានវ៉ាក់សាំងចាក់ជូនប្រជាជន។ ទោះបីជាកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩២ភាគរយហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ បន្ថែមលើសពីនេះទៅទៀតនោះ ប្រសិនបើយើងត្រឡប់ទៅមើលវិធានការណ៍នានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឲ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឲ្យបានជៀសពីមេរោគ តែមន្រ្តី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ទៀតផង។ ចេញពីវិធានការណ៍ទាំងអស់នោះហើយ ទើបយើងមានលទ្ធភាពបើកប្រទេសមកស្ថានភាពធម្មតាវិញ ជាពិសេសបងប្អូនបានសប្បាយរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ។ ឯកឧត្តម ហ៊ុន ម៉ានី បានចោទជាសំនួរថា តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង? ឬពួកគេមានតែបង្កចលាចលទៅវិញទេ? ៕