Related Articles
សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក។
ឯកឧត្តម ថាក់ សុីន បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឺងចំណងមិត្តភាព ខ្ញុំបានអញ្ជើញ អ៊ុង អុីង ប្រធានគណបក្សភឿថៃ ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤ និង១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នា មិនបាននិយាយរឿងនយោបាយនោះទេតែបានរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់ យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រីដែល បានទទួលខ្ញុំនៅថ្ងៃនេះ»៕
តារាចម្រៀង ពេជ្រ រដ្ឋា ដែលធ្លាប់ត្រូវសម្ដេចតេជោ ហ៊ុន សែន សរសើរពីទឹកដមសំឡេង បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅស្រុកភ្នំក្រវាញ
តារាចម្រៀងលោក ពេជ្រ រដ្ឋា ដែលជាអ្នកខេត្តពោធិ៍សាត់ ហើយធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សរសើរជាសាធារណៈមិនដាច់ពីមាត់អំពីទឹកដមសំឡេងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ពេលត្រឡប់មកពីច្រៀងក្នុងកម្មវិធីអាពាហ៍ពិពាហ៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២៧/២៨ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តារាចម្រៀង ពេជ្រ រដ្ឋា ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិ៍សាត់ 1I-0443 បើកពីត្បូងទៅជើង ដោយចេញមកពីក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ហើយត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅហ្នឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អំពាវនាវដល់ប្រជាជន រាយការណ៍នៅពេលឃើញមានការលក់សត្វអណ្ដើក
ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈទំព័រហ្វេសប៊ុក បានធ្វើការអំពាវនាវដល់ប្រជាជនឲ្យធ្វើការរាយការណ៍ភ្លាមៗ។ តាមសំណេរដើមរបស់អង្គការខាងលើនេះ បានសរសេរយ៉ាងដូច្នេះថា ៖ តើលោកអ្នកធ្លាប់ប្រទះឃើញសត្វអណ្តើកត្រូវបានដាក់លក់នៅក្នុងអាហារដ្ឋានណាមួយដែររឺទេ? សូមរាយការណ៍មកកាន់ក្រុមការងាររបស់យើងតាមរយៈទំព័រហ្វេសប៊ុក Wildlife Crime Hotline – Cambodia “បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា” “បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា” រឺហៅទៅកាន់ទូរស័ព្ទលេខ ០១២ ៥០០ ០៩៤»។ បន្ថែមពីនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានអរគុណចំពោះ Wildlife Conservation Society គម្រោងសង្គមអភិរក្សសត្វព្រៃ EU Partners Against Wildlife Crime និងដៃគូអឺរ៉ុបប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃសម្រាប់ការគាំទ្រដល់ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ក្នុងការបញ្ឈប់ការធ្វើពាណិជ្ជកម្មសត្វអណ្តើកទឹកសាបដោយខុសច្បាប់៕