ព័ត៌មាន

អតីតប្រធានគណបក្សអំណាចខ្មែរ ថា ប្រជាពលរដ្ឋខ្មែរមានសំណាង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ

ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋខ្មែរមានសំណាង ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ យកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃប្រយុទ្ធការពារសុខភាពប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ឲ្យជៀសផុតពីមហន្តរាយនៃមេរោគ កូវីដ-១៩ ដ៏កាចសាហាវ។
លោកបន្ដទៀថា មកដល់ពេលនេះ កម្ពុជា ជាប្រទេសឈរលេខរៀងទី ២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសឹង្ហបុរី ដែលបានផ្តល់វ៉ាកសាំងបង្ការរោគឆ្លង កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅ និងជាប្រទេសលេខរៀងទី ១ លើពិភពលោកដែលមានអត្រាស្លាប់ដោយ កូវីដ-១៩ តិចបំផុត។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រកាសជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាកសាំងការពារជំងឺឆ្លង កូវីដ-១៩ ដោយប្រើយុទ្ធសាស្ត្រផ្ការីកចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តដ៏ទៃទៀតត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីអនុវត្តន៍ «យុទ្ធនាការជាតិចាក់វ៉ាកសាំង» ប្រកបដោយប្រសិទ្ធិភាព ។
លោកបន្ថែមទៀតថា ប្រសិនបើបណ្តាមេដឹកនាំពិភពលោក គ្រប់គ្នា យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ នេះដូចៗគ្នានឹងអ្វីដែល សម្តេចតេជោ ហ៊ុន សែន បានកំពុងដឹកនាំធ្វើនៅក្នុងប្រទេសកម្ពុជា ទាំងការដាក់ចេញនូវវិធានការការពារ ការបង្កើតច្បាប់ទប់ស្កាត់ និងការខំរកវ៉ាកសាំងចាក់ការពារនោះ ជំងឺឆ្លង កូវីដ-១៩ នេះនឹងមិនអាចពង្រីកខ្លួនវាយលុយសុខភាពមនុស្សជាតិ និងមិនអាចសម្លាប់មនុស្សជាតិបន្តទៀតឡើយ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *