ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រចំពោះការដាក់ចេញ និងផែនការអទិភាពសំខាន់ៗរបស់ក្រសួងបរិស្ថាន ដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព។
Related Articles
ឯកឧត្តម ស៊ុន ចាន់ថុល ផ្ញើសារជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតីត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ សម្តេចមហាបវរធិបតីជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតីក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យជូនសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សម្តេច ទៀ បាញ់ ជំរុញឲ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រទប់ស្កាត់បទល្មើសលើផ្ទៃសមុទ្រ
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញអោយបន្តពង្រឹងទីបញ្ជាការជួរមុខ នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហ សមុទ្រអោយបានរឹងមាំ និងចូលរួមទប់ ស្កាត់បទល្មើសលើផ្ទៃសមុទ្រ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់ក្រុមការងារបច្ចេក-ទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះ រួចហើយដោយត្រូវថតរូបទុក និង ដាក់ ឈ្មោះ ជាភាសារខ្មែរ និង បរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន ។ ការជំរុញរបស់ប្រមុខការពារជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អំពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២០- ២០២១ តាមវីដឺអូ ZOOM នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចចុះទៅឃាត់ខ្លួនស្ត្រីម្នាក់យកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅវេរនៅភ្នាក់ងារវីង
ខេត្តកណ្ដាល៖ស្ត្រីម្នាក់បានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅវេរឱ្យអ្នកផ្សេងនៅភ្នាក់ងារធនាគារវីងហើយត្រូវបានភ្នាក់ងារវីងពិនិត្យឃើញថាជាប្រាក់ក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី០៣ខែមេសាឆ្នាំ២០២២វេលាម៉ោង១៨និងនិង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះជាភ្នាក់ងារវីងស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះឈ្មោះម៉ិចសីហាភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិលេខ១សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមានមុខរបរជាអាជីវករ។ចំណែកជនសង្ស័យឈ្មោះលឹមស្រីពៅហៅណែតភេទស្រីអាយុ៣៩ឆ្នាំមានទីលំនៅភូមិព្រែកតាព្រីងសង្កាត់សិត្បូក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអ្នកលក់ដូរ(ឃាត់ខ្លួន)។ ប្រភពដដែលបន្តថានៅវេលាកើតហេតុខាងលេីពេលដែលជនរងគ្រោះកំពុងតែនៅផ្ទះបេីកអាជីវកម្មវីងរបស់ខ្លួនពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់នៅមុខផ្ទះហេីយយកលុយដុល្លារក្លែងក្លាយក្រដាសប្រាក់ប្រភេទ៥០ដុល្លារឱ្យជនរងគ្រោះវេរឱ្យប៉ុន្តែពេលជនរងគ្រោះមេីលលុយឃេីញថាលុយនោះជាលុយក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឱ្យចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចឆែកក្រោមកែបម៉ូតូឃេីញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ដុល្លារចំនួន៨សន្លឹកទៀតយកទៅសាកសួរនៅប៉ុស្តិ៍ហើយបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕