ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យសមស្រប ក្នុងគោលបំណងធានាបានសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។