ព័ត៌មាន

អភិបាលខេត្តបន្ទាយមានជ័យ បន្តពិនិត្យមើលទីតាំង១កន្លែងទៀត សម្រាប់ធ្វើតេស្តពិនិត្យ សំណាកអ្នកពាក់ព័ន្ធ នៅសង្កាត់ផ្សារកណ្តាល

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តទទួលបន្ទុកផែនព្រហ្មទណ្ឌ និង លោក ឱក ទីនណា ប្រធានមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំង សម្រាប់ធ្វើតេស្តពិនិត្យ សំណាកអ្នកពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩
នៅក្នុងទីធ្លាឃ្លាំងមួយកន្លែង ជាប់និងផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
adm

Leave a Reply

Your email address will not be published. Required fields are marked *