ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រទេសជាមិត្តណែនាំដល់អ្នកនយោបាយជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេសដែលចង់បំផ្លាញកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់អ្នកនយោបាយជ្រុលនិយម កុំធ្វើសកម្មភាពដូច ព្រឹត្តិការណ៍ថ្ងៃទី១៨សីហា ដែលចង់ដុតប្រទេសកម្ពុជា ហើយសម្តេចក៏បានស្នើប្រទេសជាមិត្តណែនាំដល់អ្នកនយោបាយជ្រុលនិយមដែលមានមូលដ្ឋាននៅក្នុងប្រទេសទាំងនោះដែលកំពុងធ្វើសកម្មភាពដើម្បីបំផ្លាញកម្ពុជា។

 

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានក្រុមជ្រុលនិយមមួយក្តាប់តូច ធ្វើឱ្យបាត់បង់សន្តិភាពរបស់ប្រទេសនោះទេ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សកម្មភាពជ្រុលនិយមរបស់ក្រុមប្រឆាំងដែលបានញុះញង់កន្លងមក គឺជាទង្វើដែលបំផ្លាញប្រទេសជាតិ សូម្បីតែនៅប្រទេសផ្សេងៗ ក៏គេមិនអាចទទួលយកបានដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *