ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក មាឃ សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅម៉ោង ២១និង៣០នាទី ថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១ករណីដោយជនជាតិថៃប្រុសស្រី២នាក់បានទាស់សម្ដីគ្នារួចជេរគ្នា បណ្ដាលឲ្យបុរសម្នាក់ជនជាតិថៃខឹងក៏យកកាំបិតកៃមុខស្រួចយកមកចាក់ទៅលើស្ត្រីម្នាក់បណ្ដាលឲ្យងរបួសធ្ងន់ ពេលមុនបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យជំនាញបានពិនិត្យលើស្ត្រីនោះ (ស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ។ លោកអធិការស្រុកបានបន្តថា÷ករណីនេះកើតឡើងនៅចំណុចក្នុងសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជាជនបង្កម្នាក់។ ជនសង្ស័យឈ្នោះ កា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ ។ ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ ជនជាតិថៃ ស្នាក់នៅសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ពេលមុនបញ្ជូនដល់មន្ទីរពេទ្យ) ។ មូលហេតុ : ដោយសារជនសង្ស័យខឹងនឹងជនរងគ្រោះជេរឪពុករបស់ខ្លួនក៏មានទំនាស់គ្នាហើយជនបង្កក៏បានយកកូនកាំបិតកៃមុខស្រួចចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់មុនពេលបញ្ចូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញស្រុកក៏ដកហូតបានវត្ថុតាង កាំបិតកៃមុខស្រួច១ដើម ករណីនេះសមត្ថកិច្ចនគរបាលជំនាញកំពុងអនុវត្តបន្តតាមនីតិវិធីច្បាប់ […]
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យឌីជីថលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការ ចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លេីវិ័ស័យឌីជីថលនេះ ដោយសារវៀតណាមក៏បាន និងកំពុងមានកិច្ចសហប្រតិបត្តិការលេីវិស័យឌីជីថលនេះ ជាមួយនឹងសិង្ហបុរី […]
ខេត្តកំពង់ចាម៖យុវសិស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ នឹងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖២០នាទីព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២២លើផ្លូវឡើងចំណោតភ្នំហាន់ជ័យ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ អធិការស្រុកកំពង់សៀមលោកវរសេនីយ៍ឯកប៉ាន់ដនបានប្រាប់ឱ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ចាម៣A៧១៤៦បើកបរដោយឈ្មោះ សៅ វិចិត្រភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្វាយដូនតីឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀងបើកបរពីទិសខាងត្បូងទៅទិសខាងជើងឡើងចំណោតភ្នំហាន់ជ័យពេលបើកឡើងបានពាក់កណ្ដាលផ្លូវក៏ឡើងមិនរួចបានរំអិលថយក្រោយមកបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1Z3433បើកបរដោយឈ្មោះស្រ៊ានម៉េងស្រុងភេទប្រុសជនជាតិខ្មែរ អាយុ១៩ឆ្នាំ រួមដំណើរជាមួយឈ្មោះហេងប៉េងហ៊ុយភេទប្រុសជនជាតិខ្មែរអាយុ១៨ឆ្នាំអ្នកទាំងពីររស់នៅភូមិឈើទាលឃុំរំចេកស្រុកកំពង់សៀមខេត្តកំពង់ចាមបើកបរពីត្បូងទៅទិសខាងជើងស្របទិសគ្នា។ លោកអធិការបានឱ្យដឹងទៀតថាករណីនេះគ្រោះថ្នាក់នេះមកពីមូលហេតុអ្នកបើកបររថយន្តធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យស្លាប់មនុស្សម្នាក់និងរបួសស្រាលម្នាក់គឺ ១-ឈ្មោះស្រ៊ាន ម៉េងស្រុង បើកបរម៉ូតូ របួសស្រាល។ ២-ឈ្មោះហេង ប៉េងហ៊ុយ ស្លាប់ (អ្នករួមដំណើរ)។ ចំណែកម៉ូតូរងការខូចខាតកម្រិតស្រាលនិងរថយន្តបង្កហេតុក៏រងការខូចខាតកម្រិតស្រាលដែរ។ លោកអធិការបានបញ្ជាក់ថាវត្ថុតាងទាំង០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ថាននគរបាលស្រុកកំពង់សៀម។ រីឯអ្នកបើកបររថយន្តឈ្មោះសៅវិចិត្របានឃាត់ខ្លួនបណ្ដោះអាសន្នតាមបញ្ជាលោកសានសុភះព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅអធិការដ្ឋានស្រុកកំពង់សៀម ហើយបានធ្វើតេស្តរកគ្រឿងញៀននឹងជាតិអាល់កុលពិនិត្យឃើញ(អវិជ្ជមាន)។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងរៀបចំឯកសារកសាងសំណុំរឿងតាមនីតិវិធី ៕