កម្ពុជា ត្រូវការសន្ដិភាពហើយកម្ពុជាក៏ត្រូវការសន្ដិភាពក្នុងតំបន់ដូចគ្នា ខណៈកម្ពុជា មិនចូលរួមជាមួយយន្តការណា ឬប្លុកណាដែលមានចរិកនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងគ្នានោះទេ ដូចនេះដាច់ខាត កម្ពុជា មិនចូលរួមជាមួយយន្ដការណា ដែលធ្វើប៉ះពាល់ជាមួយសន្ដិភាព និងស្ថិរភាពឡើយ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។