ព័ត៌មាន

អភិបាលខេត្តស្ទឹងត្រែង ជូនដំណើរប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលជិះរថយន្តក្រុងមិនបង់ប្រាក់នៅថ្ងៃបញ្ចប់

 

ក្នុងដំណើរចុះជួបសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋ ដែលបានមកកាន់ស្រុកកំណើត ហើយវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញបន្ទាប់ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា នៅព្រឹកថ្ងៃទី៤ ខែតុលា បានចាត់ទុកដំណើរមកលេងស្រុកកំណើតរបស់កម្មករ និយោជិតនិងប្រជាពលរដ្ឋ គឺជាជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

 

តាមតួលេខបង្ហាញថា ការធ្វើដំណើរនៅថ្ងៃបញ្ចប់ការដឹកជញ្ជូនដោយមិនបង់ប្រាក់ ខេត្តស្ទឹងត្រែងមាន កម្មករ និយោជិត និងប្រជាជនប្រមាណ ១ ២២៥ នាក់ ។រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តស្ទឹងត្រែង និងពីខេត្តស្ទឹងត្រែង ទៅរាជធានីភ្នំពេញវិញចំនួន ២០គ្រឿង ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *