ព័ត៌មាន

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៣៩០ វត្ត ក្នុងខេត្តចំនួន ២០ ក្នុងអំទ្បុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤

អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានចាត់ចែង និងនាំយកទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃចំនួន ៣៩០ វត្ត ក្នុងខេត្តចំនួន ២០ ក្នុងអំទ្បុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្ត និងប្រធានមន្ទីរធម្មការ និងសាសនា តាមបណ្តាខេត្តទាំង ២០ ផងដែរ ។

 

ព្រះមេគណខេត្ត បានសម្តែងនូវទឹកព្រះទ័យអនុមោទនាចំពោះទឹកចិត្តប្រកបដោយកុសលធម៌របស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេស ជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសន៍ ពណ៌សម្បុរ ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតឡើយ ៕

 

🌐 Hun Manet

🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia

🌐 Instagram

🌐 X(Twitter)

🌐 YouTube

🌐 Tiktok

 

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *