ព័ត៌មាន

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ០៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ១៨ម៉ឺននាក់  សៀមរាប ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤– 

តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដេីរលេងកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅរមនីយដ្ឋានអង្គរ តំបន់ភ្នំគូលែន តំបន់បឹងទន្លេសាប សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងខេត្តសៀមរាប រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា មានចំនួនប្រមាណ ១៨០ ៨៩៣នាក់ កើនឡើងប្រមាណ ៥០.៩២% ធៀបនឹងឆ្នាំ២០២៣។

 

រូបថត៖ ឃុត សៅ

———

adm

Leave a Reply

Your email address will not be published. Required fields are marked *