លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា មានសេចក្ដីរីករាយចំពោះកូនក្រុមខ្លួន ដោយលោកបានចាត់ទុកជាកីឡាករជំនាន់ថ្មី សម្រាប់ការចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U23 Championship 2023 នៅប្រទេសថៃ ចាប់ពីថ្ងៃទី១៧-២៦ ខែសីហាខាងមុខ ។ នេះបើតាមការលើកឡើងក្នុងសន្នីសីទសារព័ត៌មាន មុនការប្រកួត នៅថ្ងៃទី១៦ ខែសីហានេះ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើដំណើរទៅដល់ខេត្តរយ៉ង ប្រទេសថៃ កាលពីម្សិលមិញ ។ ជាមួយគ្នា លោកក៏បានអរគុណដល់ម្ចាស់ផ្ទះ ដែលបានរៀបចំទទួលក្រុមជម្រើសជាតិ U23 កម្ពុជាបានល្អ ទាំងម្ហូបអាហរ និងកន្លែងស្នាក់នៅផងដែរ ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បន្ដថា «ពួកយើងរីករាយ ដែលបានមកទីនេះ, ការត្រៀមខ្លួនគឺល្អ សម្រាប់កីឡាករកម្ពុជា ជំនាន់ថ្មីរបស់យើង ហើយយើងរំភើបក្នុងការប្រកួតម្ដងទៀត ជាមួយក្រុមកំពូលក្នុងតំបន់» ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេច ក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ និងគណៈប្រតិភូ និងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា នៅឆ្នាំក្រោយគឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីក ជាបន្តបន្ទាប់ និងបន្ថែមទៀត។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះ រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូលសម្រាប់ពលករកម្ពុជា តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។ ជាមួយគ្នានេះសម្តេចធិបតី […]
ខេត្តកំពត៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០១គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ ចំនួន ៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ មានមតិសំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ គឺសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកអោយប្រជាពលរដ្ខណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។ ជាមួយគ្នានេះដែរ លោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ពាល់ដោយសារជំនន់ទឹកភ្លៀងទាំងអស់ ត្រូវបន្តបង្កបង្កើនផលស្រូវឡើងវិញក្រោយពេលទឹកស្រកចុះវិញ។ អំណោយដែលបានប្រគល់ជូនពលរដ្ឋនៅពេលនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។ បន្ទាប់ពីបានប្រគល់អំណោយរួចមក លោកបណ្ឌិតអភិបាលខេត្ត […]