ព័ត៌មាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនៃនាយកដ្ឋានតម្រួតបទបញ្ជា និងនាយកដ្ឋានអន្តរាគមន៍ ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤—

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងជួរមុខការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃនាយកដ្ឋានតម្រួតបទបញ្ជា ការពារ និងនាយកដ្ឋានអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបរិវេណទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

 

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងនៃនាយកដ្ឋានទាំងពីរផងដែរ។

 

រូបថត៖ ក្រសួងមហាផ្ទៃ

adm

Leave a Reply

Your email address will not be published. Required fields are marked *