ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៖ “ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឲ្យកងកម្លាំងនគរបាលជាតិទាំងអស់ទូទាំងប្រទេស យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។

 

ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ” ។

————

adm

Leave a Reply

Your email address will not be published. Required fields are marked *