សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសារពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (Cambodia-Lao-Vietnam)។
Related Articles
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌
«ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌»។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជាការផ្តល់នូវឱកាសដល់កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យ តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើម្បីប្រែក្លាយរូបភាព ខ្លឹមសារទៅជាការអប់រំ ផ្តល់ចំណេះដឹងជាប្រយោជន៍យូរអង្វែងសម្រាប់បំនិនជីវិត មានន័យថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹងសិល្បៈ […]
ពលករជាង៦០០នាក់មានស្រុកកំណើតក្នុងខេត្តកំពង់ធំ ដែលចេញតាមច្រកក្នុងខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ បញ្ជូនមកកាន់ខេត្តដើម្បីធ្វើចត្តាឡីស័កបន្តទៀត
(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករមកពីប្រទេសថៃប្រមាណជាង ៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវីដ១៩។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ដែលបានវិលត្រឡប់មកស្រុកកំណើតនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។ ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុកឲ្យនៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺឲ្យពួកគាត់ទៅធ្វើចត្តាឡីស័កតាមស្រុករបស់ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនិមួយៗ។ ទម្ទឹមនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាដល់ពលករគ្រប់រូប សូមកុំគេចវេសពីការធ្វើចត្តាឡីស័កឲ្យសោះ។ បើមិនស្រឡាញ់ខ្លួនឯងទេ សូមកុំបំផ្លាញក្ដីសុខអ្នកដទៃអោយសោះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបានមកធ្វើចត្តាឡីស័កនាពេលនេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន […]
ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយសមាគមអ្នកសារព័ត៌មានសកលសន្តិភាពនៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះពីគុណតម្លៃនៃការគោរពវិជ្ជាជីវៈសារព័ត៌មានដែលអ្នកសារព័ត៌មានគោរពក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីគុណតម្លៃនៃអាជីពរបស់ខ្លួន និងគុណតម្លៃក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវជូនដល់សាធារណជន។ ឯកឧត្តម បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំតាមរយៈការសិក្សាជំនាញវិជ្ជាជីវៈតាមវគ្គបណ្តុះបណ្តាលនានា និងការស្វ័យសិក្សា ព្រមទាំងគោរពក្រមសីលធម៎វិជ្ជាជីវៈឱ្យបានត្រឹមត្រូវពេលអនុវត្តការងារ»។ បន្ថែមពីលើនេះ ក្រសួងព័ត៌មានបន្តគាំទ្រ និងចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈការបញ្ជូននូវវាគ្មិនចំណានចូលរួមជាគ្រូឧទ្ទេស បន្ថែមពីអ្វីដែលក្រសួងបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាល តាមរយៈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន។