ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន និងក្រុមការងារចុះមូលដ្ឋាន ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ និងសិស្សានុសិស្ស អញ្ជើញ និងចូលរួមដាំដើមឈើក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកសាង ស្ថិតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
Related Articles
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អំទ្បុងម៉ោងត្រូវទៅ និងចេញពីបម្រើការងារ (Rush Hour) រហូតដល់ស្ថានភាពកកស្ទះចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញ ទើបដកកម្លាំងចេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិវបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» ។ មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺ «យកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត» តាមរយៈការប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍កោះនរាមួយផ្នែក និងមួយផ្នែកទៀត បានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល សម្រាប់យកមកស្ថាបនាស្ពានអាកាសថ្មីនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាលំហូរចរាចរក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងដើម្បីតភ្ជាប់ទៅនឹងប្រព័ន្ធឡូជីស្ទីកនៃគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ និងគម្រោង «ព្រែកជីកហ្វូណន-តេជោ» ឱ្យកាន់តែមានភាពប្រទាក់ក្រឡា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ ក្នុងពិធីនោះផងដែរ សម្តេចធិបតី […]
ប្រតិភូ និងអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ អមជាមួយមេដាយ ២៤គ្រឿងជូនជាតិ
ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលដឹកនាំផ្ទាល់ដោយទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា រយៈពេលជាង ១សប្ដាហ៍កន្លងមក។ គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ មន្ដ្រីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ២៧នាក់ ចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ ចាប់ពីថ្ងៃទី១៩-២៥ ខែសីហាកន្លងទៅ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៣ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ១៤គ្រឿង។ នេះគឺជាសមិទ្ធផលដ៏ល្អប្រសើរមួយ សម្រាប់សហព័ន្ធដែលបានបញ្ជូនអត្តពលិកវ័យក្មេងជាច្រើនចូលរួម។
កំណត់ប្រឡងឌីប្លូម និងបាក់ឌុប សម្រាប់សាលារដ្ឋ និងសាលាឯកជន….
រាជធានីភ្នំពេញ ៖ សម័យប្រឡងសញ្ញបត្របឋមភូមិ (ឌីប្លួម) និងការប្រឡសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២០-២០២១ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាបានកំណត់រក្សាកាលបរិច្ឆេទនៅដដែល ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បើគ្មានអ្វីប្រែប្រួលការប្រឡងឌីប្លូម និងបាក់ឌុបត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របនិងវិធានការ សុវត្ថិភាពសុខភាព ។ លោកបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនទិដ្ឋភាពចំនួនពីរ គឺ១. ការប្រឡងឌីប្លូម និងបាក់ឌុបថ្នាក់ជាតិ សម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង និង ២. ការប្រឡងឌីប្លូម និងបាក់ឌុបសម្រាប់ សាលាឯកជន» ។ លោកបានរៀបរាប់ថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងសម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺថ្ងៃទី១៥ វិច្ឆិកា ២០២១ ។ លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាចនិងការទទួលខុសត្រូវទាំងស្រុងជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រលង ។ […]