ព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យអ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន MARNYS VS PHARMA ចូលជួបសម្តែងការគួរសម ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Drishti Dudani អ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន MARNYS VS PHARMA ចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាថ្នាំចំនួនប្រាំមុខ (១. ថ្នាំបំបាត់គ្រុនក្តៅ បំបាត់ការឈឺចាប់ PARA+IBU+CAFEIN ចំនួន ០៥កេស ២. ថ្នាំព្យាបាលលើសសម្ពាធឈាម AMLODIPIN លេខ 5mg ចំនួន ០៣កេស ៣. ថ្នាំព្យាបាលរលាកក្រពះ ESOMEPRAZOL លេខ40mg ចំនួន ០៥កេស ៤. ថ្នាំបំបាត់អាលែហ្ស៊ី FEXOFENADIN លេខ 120mg ចំនួន ០២កេស ៥. ថ្នាំវីតាមីនចំនួន ០៣កេស) និងអញ្ជើញពិនិត្យមើលបន្ទប់សុខភាពមន្ត្រី ដែលជាផ្នែកមួយក្នុងក្របខណ្ឌ នៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មាន ក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សាយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេល នៃការបំពេញការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

 

រូបថត៖ ខឹម សុវណ្ណារ៉ា

——

adm

Leave a Reply

Your email address will not be published. Required fields are marked *