លោកស្រីថា ប្រសិនបើមិនមានការចាត់វិធានការឲ្យបានទាន់ពេលវេលាទេនោះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងផ្ទុះឡើងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ហើយឈានទៅរកស្ថានភាពធ្ងន់ធ្ងរក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានកត់សម្គាល់ថា នៅពេលដែលមានការចល័តរបស់មនុស្សពីទីកន្លែងមួយទៅទីកន្លែងមួយកាន់តែច្រើន នោះហានិភ័យនៃការនាំយកទៅជាមួយនូវវីរុសកូវីដ១៩ ដើម្បីចម្លងបន្តគ្នាក៏កាន់តែខ្ពស់ផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥កញ្ញា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារសម្លេងពិសេសជូនជនរួមជាតិដោយបញ្ជាក់ថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមានមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈក្នុងរយៈពេលកាន់បិណ្ឌពីរថ្ងៃដំបូងនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើងនូវជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់។ សម្តេចតេជោបន្តថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបាន មិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។ ដូច្នេះ សម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋមានការយោគយល់។ សម្ដេចតេជោបន្តថា វ៉ាក់សាំងតែមួយមុខ មិនអាចការពារយើងរួចផុតពីមេរោគរាតត្បាតកូវីដ-១៩ នោះទេ តែយើងត្រូវអនុវត្តតាមវិធានសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីចៀសផុតពីមេរោគចម្លងរាតត្បាតដ៏កាចសាហាវនេះ៕
(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុន ជាអាទិ៍៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ដែលសុទ្ធតែផលិតចេញពីស៊ុតមាន់ ។ ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma […]
ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល បានចាត់តាំងលោក ហួត ហាក់ ប្រធានការិយាល័យធនធានរ៉ែនិងថាមពលស្រុក លោក យក់ សំអឿន អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក បានចូលរួមពីលោក កែវ ច័ន្ទរ៉ា ជំទប់ទី១ឃំុព្រែកអំពិល លោក ឡន ថុល ជំទប់ទី២ឃំុព្រែកអំពិល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំពិល លោក សួន ជា មេភូមិព្រែកក្របៅទី៣ កម្លាំងប្រជាការពារ បានចុះហាមឃាត់រថយន្ដដឹកម៉ាក(យីឌុបកង់ដប់) ធ្វើការណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យដឹកនៅលើដងផ្លូវលេខ៧០Bទៀតទេ ដោយសារតែរថយន្ដខ្នាតធំម៉ាក(យីឌុប)ដឹកមានទម្ងន់ធ្ងន់ខ្លាំងពេកដែលធ្វើឲ្យប៉ះពាល់ខូចខាតផ្លូវ១ខ្សែនេះយ៉ាងខ្លាំងតែម្ដង។ បន្ទាប់មកខាងមន្ត្រីជំនាញស្រុក បានពន្យល់ណែនាំដល់តៃកុងរថយន្ដម៉ាកយីឌុបទាំងអស់ និងធ្វើការផ្ដាំផ្ញើជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនម្ចាស់រថយន្ដខ្នាតធំទាំងអស់ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅមិនឲ្យដឹកនៅលើដងផ្លូវ៧០Bទៀតទេ។ ប្រសិនបើមិនគោរពច្បាប់និងតាមអាជ្ញាធរនិងជំនាញបានណែនាំទេ ខាងអាជ្ញាធរស្រុកខ្សាច់កណ្ដាល និងធ្វើការហាមឃាត់ចាត់ការតាមនិតិវិធីច្បាប់៕