ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ —
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ តាមប្រព័ន្ធវីដេអូ ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។