ព័ត៌មាន

រូបសំណាកសេះសមុទ្របាញ់ទឹកក្នុងខេត្តកំពត កំពុងបង្អួតសម្រស់ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តកាន់តែច្រើន

កំពត ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ —

ខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរថែមមួយកំរិតទៀត ក្រោយរូបសំណាកសេះសមុទ្របាញ់ទឹកនៅសួនច្បារមុខសាលាខេត្តចាស់បានសាងសង់រួចរាល់ ដែលរូបសំណាកសេះសមុទ្រនេះមានកម្ពស់ ៨ម៉ែត្រ មានបាញ់ទឹកចេញពីមាត់អមដោយការតុបតែងលម្អភ្លើងពណ៌។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយនឹងសេះសមុទ្រ (ត្រីសេះសមុទ្រ)។

 

ក្នុងដំណើរចុះពិនិត្យរូបសេះសមុទ្រ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនឹងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *