ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សុក សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស វី រេញ (S.V. Rang) វីរៈកីឡាករម៉ូតូទឹក សាលី អ៊ូមើត និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជូនអំណោយជាអង្ករផ្កាខ្ញីចំនួន ៥តោន ត្រីខចំនួន ៥០យួរ ទឹកសុទ្ធវីតាល់ចំនួន ៥០កេស ដល់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។