ព័ត៌មាន

Tesla ត្រៀមបង្ហាញ «តាក់ស៊ីគ្មានមនុស្សបើក»  

លោក Elon Musk បាននិយាយ កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Tesla នឹងដាក់បង្ហាញ «តាក់ស៊ីគ្មានមនុស្សបើក» ឬ Robotaxi នាថ្ងៃទី៨ ខែសីហា ខាងមុខនេះ។

 

ជាការប្រាប់ឲ្យដឹង ស្របពេលដែលមានការលើកឡើង ពីបញ្ហាសុវត្ថិភាព ជាពិសេស ពេលដែលរថយន្តគ្មានមនុស្សបើកដំណើរការ ក្នុងល្បឿនលឿន។

 

យ៉ាងណាមិញ លោកមហាសេដ្ឋី Musk ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេ ដោយគ្រាន់តែជូនដំណឹងខ្លី នៅលើបណ្តាញសង្គម X ថា «តាក់ស៊ីគ្មានមនុស្សបើក របស់ Tesla នឹងមកដល់ នៅថ្ងៃទី៨ ខែសីហា»។

 

លោក Musk តែងតែអួតអំពីអ្វីដែលក្រុមហ៊ុន Tesla កំពុងធ្វើការងារ នៅលើការផលិតរថយន្តអគ្គិសនី បើកបរដោយខ្លួនឯង។ លោកធ្លាប់បានអះអាង កាលពីខែមីនាថា នៅពេលអនាគត ទោះបីជាអស់កម្លាំង ឬ ស្រវឹងក៏ដោយ ម្ចាស់រថយន្តក៏លែងខ្វល់ពីការបើកបរដែរ ដោយសារតែ ម៉ូដែលរថយន្ត Tesla បើកដោយខ្លួនឯង នឹងជំនួសបាន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *