ព័ត៌មាន

Google យល់ព្រមបំផ្លាញចោលទិន្នន័យរាប់ពាន់លានលើ Browser ដើម្បីដោះស្រាយបណ្តឹងមួយ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានយល់ព្រមបំផ្លាញកំណត់ត្រាទិន្នន័យរាប់ពាន់លាន ដើម្បីដោះស្រាយបណ្តឹងមួយ ដែលចោទប្រកាន់ថា ខ្លួនបានតាមដានការប្រើប្រាស់អ៊ីនធឺណិតដោយសម្ងាត់ តាមរយៈមុខងាររុករក ឬ Brower របស់ខ្លួន ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

 

លក្ខខណ្ឌនៃដំណោះស្រាយនេះ ត្រូវបានដាក់ទៅកាន់តុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយទាមទារការយល់ព្រមពីចៅក្រមអាមេរិក Yvonne Gonzalez Rogers។ មេធាវីដើមបណ្តឹងបានវាយតម្លៃលើកិច្ចព្រមព្រៀងនេះ មានចំនួនទឹកប្រាក់ជាង ៥ពាន់លានដុល្លារ និងអាចខ្ពស់ជាងនេះរហូតដល់ ៧,៨ ពាន់លានដុល្លារ។ តែយ៉ាងណា ជុំវិញបញ្ហានេះ Google មិនបង់សំណងនៃការខូចខាតទេ ប៉ុន្តែអ្នកប្រើប្រាស់អាចប្តឹងក្រុមហ៊ុននេះ ជាលក្ខណៈបុគ្គលដើម្បីទាមទារសំណង។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *