ព័ត៌មាន

ឃាត់ខ្លួនស្ត្រីពីរនាក់លួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ

ភ្នំពេញៈ មនុស្ស២នាក់ថែមទៀតហើយ! លួចចល័តទីផ្គើនមិនព្រមអនុវត្តតាមវិធានការហាមឃាត់ការធ្វើដំណើរ ត្រូវបានធ្វើតេស្តរកឃេីញវិជ្ជមានកូវីដ-១៩ ដែលគាត់ជាអ្នកស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា អ្នកទាំង ២នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងព្យាបាលរួច។
អភិបាលខេត្តព្រៃវែង បានបន្តថា ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវពត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។
adm

Leave a Reply

Your email address will not be published. Required fields are marked *