ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន គាំទ្របេក្ខភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ

   សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ «បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។

 

កន្លងមកក៏ដូចជាបច្ចុប្បន្ន ខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករ សិល្បការីនី ដែលជួបការលំបាក តាមរយៈសមាគមផង និងតាមបុគ្គលផង ខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។

 

ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ តែដោយសារយើងត្រូវការសិល្បៈ ដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបខ្ញុំផ្តល់ការគាំទ្របែបនេះ»៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *