ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ព្រលានយន្តហោះថ្មីនេះ នឹងគាំទ្រដល់ការរីកចម្រើនខាងវិស័យទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «ព្រលានយន្តហោះថ្មីនេះ នឹងគាំទ្រដល់ការរីកចម្រើនខាងវិស័យទេសចរណ៍ ហើយវិស័យទេសចរណ៍គឺត្រូវការការរីកចម្រើននៃព្រលានយន្តហោះ»។

 

សម្តេចធិបតី បន្តថា៖ «វិស័យអាកាសចរណ៍គឺទាញទេសចរណ៍ពីក្រៅប្រទេសមក ហើយភ្ជាប់ទៅតាមបណ្ដាខេត្ត នេះហើយបានជាមានទេសចរបរទេសទៅលេងដល់បាត់ដំបង សំឡូត ប៉ៃលិន។ល។ អញ្ចឹងវិស័យទេសចរណ៍ធំណាស់គឺ វាបានផ្តល់ផលទៅដល់គ្រប់ផ្នែក គ្រប់វិស័យ ដែលជាប្រភពចំណូលដល់ប្រជាពលរដ្ឋ វាជាខ្សែសង្វាក់នៃផលិតកម្មរបស់យើង»។

 

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កា លទី១ ” នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៕

adm

Leave a Reply

Your email address will not be published. Required fields are marked *