ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ រួចមក ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានយកចិត្តទុកខ្ពស់ក្នុងការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់បងប្អូនខ្មែរនៅសាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូត បាន និងកំពុងប្រគល់ជូននូវលិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរ ទាំង ១០៦រូប ដែលបានចុះឈ្មោះកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ប្រភព ៖ ទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ