Related Articles
លោកស្រី ឱ វណ្ណឌីន ប្រគល់ថវិកាឧបត្ថម្ភ និងសម្ភារផ្សេងៗរបស់សម្ដេចតេជោ ជូនលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដចំនួន២រួចរាល់
ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បាននាំយកថវិកាឧបត្ថម្ភរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូន លោកតា លោកតាយាយ ចំនួន៦នាក់ រស់នៅខេត្ដចំនួន២ គឺខេត្ដកំពង់ចាម និងត្បូងឃ្មុំ ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជីវិតកូវីដ១៩ ដោយក្នុងម្នាក់ៗចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះរួចរាល់ហើយ។ លោកតា លោកយាយ ចំនួន៦នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀលពី សម្ដេចតេជោ រួមមាន៖ ១៖ លោកយាយ តឹក ឆៃ អាយុ១០១ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ២៖ លោក យាយ ផេង យ៉ាន់ អាយុ១០០ឆ្នាំ រស់នៅភូមិត្រើយអូ ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៣៖ លោកយាយ ប៊ុនសឿន អាយុ១០០ឆ្នាំ រស់នៅភូមិ […]
ទីក្រុងញូវយ៉កបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង បិទរថភ្លើងក្រោមដី
ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ នៅភាគឦសាន នៃសហរដ្ឋអាមេរិកបានធ្វើឱ្យផ្នែកខ្លះ នៃទីក្រុងញូវយ៉ក ស្ថិតនៅក្រោមទឹក កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ប៉ះពាល់ដល់ផ្លូវរថភ្លើងក្រោមដីនានា និងរំខានដល់ព្រលានយន្តហោះមួយចំនួននៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមួយនេះផងដែរ។ អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul បានប្រកាសភាពអាសន្នជាផ្លូវការ សម្រាប់ទីកោះ Long Island នៅភាគខាងកើត និងជ្រលងទន្លេ Hudson នៅភាគខាងជើង ដោយព្រមានប្រជាជនកុំឱ្យធ្វើដំណើរលើផ្លូវដែលបានលិចទឹក។ រូបភាពពីជុំវិញទីក្រុងញូវយ៉ក បានបង្ហាញរថយន្តបានលិចទឹកពាក់កណ្តាល ហើយចរាចរណ៍បានរំខាន ដោយផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទទាំងស្រុង។ ប្រព័ន្ធរថភ្លើងក្រោមដីដ៏ធំរបស់ទីក្រុងញូវយ៉កក៏រងការវាយប្រហារដោយទឹកជំនន់ផងដែរ ដោយខ្សែជាច្រើនបានបិទ នៅសង្កាត់ Brooklyn ។ អង្គភាពរថភ្លើងក្រោមដីបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «សេវារថភ្លើងក្រោមដីត្រូវបានកំណត់ឲ្យប្រើតិចតួចបំផុត ដោយសារទឹកជំនន់ខ្លាំង ហើយ សេវាកម្មត្រូវបានផ្អាកនៅស្ថានីយ៍ជាច្រើន»៕ ប្រភពពី AFP
ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២១)
ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕