ព័ត៌មាន

ទឹកប្រាក់អត្ថប្រយោជន៍ដែល Elon Musk ទាមទារពី Tesla ចំនួន៥៦ពាន់លានដុល្លារ ត្រូវតុលាការបដិសេធ

ចៅក្រមនៅរដ្ឋ Delaware កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានលុបចោលកញ្ចប់ទឹកប្រាក់អត្ថប្រយោជន៍ចំនួន៥៦ពាន់លានដុល្លារ ដែលនាយកប្រតិបត្តិ Elon Musk ទាមទារពីក្រុមហ៊ុន Tesla និងបានសម្រេចថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានបរាជ័យក្នុងការបង្ហាញថា «ផែនការសំណងមានភាពយុត្តិធម៌» ឬបង្ហាញភស្តុតាងជាច្រើន ដែលថាពួកគេអះអាងថា ជាអ្វីដែលបានចរចាជាមួយ Elon Musk។

 

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះប្រហែល ៣% ភ្លាមៗនៅក្នុងការជួញដូរកាលពីថ្ងៃអង្គារ៍កន្លងទៅ បន្ទាប់ពីមានព័ត៌មានអំពីការសម្រេចចិត្តរបស់ចៅក្រម ជុំវិញពាក្យបណ្តឹងដែលប្តឹងដោយ Richard Tornetta ដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។ បើតាមមន្ត្រីតុលាការនៅ Delaware បានឲ្យដឹងថា កញ្ចប់ប្រាក់អត្ថប្រយោជន៍ដែល Tesla ផ្តល់ឱ្យ Musk ក្នុងឆ្នាំ២០១៨ គឺជាផែនការសំណងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសាជីវកម្មសាធារណៈ ហើយចំនួននេះបានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ក្លាយជាមហាសេដ្ឋី និងជាអ្នកមានបំផុតនៅលើពិភពលោក។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *