ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញចូលរួមបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤។

វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

 

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែងអនុវត្តន៍ការងារដោយបុរេសកម្ម ប្រតិកម្ម និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មសំដៅចូលរួមសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម។

 

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៣០ មករា ២០២៤

 

🌐 Hun Manet

🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia

🌐 Instagram

🌐 X(Twitter)

🌐 YouTube

🌐 Tiktok

 

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia

adm

Leave a Reply

Your email address will not be published. Required fields are marked *