ព័ត៌មាន

ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ទោះមានការដួលរលំធនាគារមួយចំនួននៅក្រៅប្រទេស

ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ខណៈអត្រាការប្រាក់ឥណទាននៅកម្ពុជា រក្សាបានស្ថិរភាពល្អ ទោះបីនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។

 

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា នាឆ្នាំ២០២៣ កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេស ភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប, ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី។ សង្គ្រាមពិតជាបង្កនូវសោដនាដកម្មដ៏ធ្ងន់ធ្ងរ ដល់ប្រជាជន សង្គម និងសេដ្ឋកិច្ច។

adm

Leave a Reply

Your email address will not be published. Required fields are marked *