រាជធានីភ្នំពេញ ៖ ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្សូម (ZOOM MEETING) ស្តីពីលទ្ធផលការងារដែលសម្រេចបានក្នុងខែមីនា និងលើកទឹសដៅបន្តសម្រាប់ខែ មេសា ព្រមទាំងបានផ្សព្វផ្សាយផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់អគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមដោយ អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ៕
Related Articles
ពលរដ្ឋ និងអ្នកជំនាញ៖ វត្តមានមន្ទីរពេទ្យ«តេជោសន្តិភាព» នឹងជួយលើកកម្ពស់សុខភាពសាធារណៈបន្ថែមទៀត
Posted on Author adm
មន្ទីរពេទ្យ «តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ប្រជាពលរដ្ឋ និងអ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងសុខភាព បានបង្ហាញក្តីរំពឹងថា តាមរយៈវត្តមានមន្ទីរពេទ្យនេះ នឹងជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។ ទាក់ទិននឹងវត្តមានមន្ទីពេទ្យថ្មីនេះ អ្នកស្រី រត្ន ណាវី ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានបង្ហាញក្តីរីករាយ ពេលឃើញសមិទ្ធផលថ្មីនេះ ។អ្នកស្រីដឹងថា មន្ទីរពេទ្យនេះ បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយរយៈមកហើយ និងបានទទួលការព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃថែមទៀត។
ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដឹកនាំកម្លាំងចុះស្រាវជ្រាវ ចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប!
Posted on Author adm
(កំពង់ឆ្នាំង)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ នៅព្រឹកមិញ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួចហើយបន្តដំណើរចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក ដើម្បីដាក់ចេញផែនការ និងវិធានការឲ្យអាជ្ញាធរ និងកងកម្លាំងបង្ក្រាបឲ្យខាងតែបានចំពោះបទល្មើសមួយនេះ។ ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយរដ្ឋមន្រ្តីមួយចំនួន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប […]
ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់ ………
Posted on Author adm
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាន អបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ បន្ថែមលើនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្មភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់ ដោយក្នុងនោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC […]