មន្ទីរពេទ្យ «តេជោសន្តិភាព» នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ប្រជាពលរដ្ឋ និងអ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងសុខភាព បានបង្ហាញក្តីរំពឹងថា តាមរយៈវត្តមានមន្ទីរពេទ្យនេះ នឹងជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។
ទាក់ទិននឹងវត្តមានមន្ទីពេទ្យថ្មីនេះ អ្នកស្រី រត្ន ណាវី ពលរដ្ឋរស់នៅខណ្ឌឬស្សីកែវ បានបង្ហាញក្តីរីករាយ ពេលឃើញសមិទ្ធផលថ្មីនេះ ។អ្នកស្រីដឹងថា មន្ទីរពេទ្យនេះ បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នមួយរយៈមកហើយ និងបានទទួលការព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃថែមទៀត។