នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនគ្រូបច្ចេកទេសទៅធ្វើការបណ្តុះបណ្តាលលើ «វិស័យមេកានិក រថយន្ត សំណង់ និងអគ្គិសនី» ដែលបានរៀបចំរយៈពេលចំនួន ១២ថ្ងៃ នៅវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងចំណេះដឹង ជំនាញបច្ចេកទេសរបស់គ្រូបច្ចេកទេស និងពង្រឹងសមត្ថភាព នៃការបង្រៀនរបស់គ្រូបច្ចេកទេស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ។ ដូចជាការអនុវត្តវិធីសាស្ត្របង្រៀន ការអភិវឌ្ឍ និងអនុវត្តន៍កម្មវិធីសិក្សា និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក៕