ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការងារ ជំរុញឱ្យបងប្អូនមានពិការភាពចូលរៀនជំនាញ TVET

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា បុគ្គលដែលមានប័ណ្ណពិការភាព គឺមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បីចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បងប្អូនជនមានពិការភាពអាចពិនិត្យមើលថា ជំនាញណាដែលអាចសមស្របជាមួយខ្លួន ដើម្បីជាទុនសម្រាប់ចិញ្ចឹមបីបាច់ជីវិតខ្លួន។

 

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា បើក្រឡេកទៅមើលទីផ្សារការងារ បច្ចុប្បន្នកម្ពុជាមានពលរដ្ឋសរុបជាង១៧លាននាក់ ហើយវ័យដែលចូលទីផ្សារការងារគឺមានប្រហែល ១០,៥លាននាក់ ក្នុងនោះបើតាមស្ថិតិរបស់អង្គការសកម្មភាពជនពិការ បច្ចុប្បន្នមានជនមានពិការភាពសរុបប្រមាណ៩០ម៉ឺននាក់ តែបងប្អូនមានពិការភាពមិនដល់១ម៉ឺននាក់ទេ ដែលចូលមកក្នុងទីផ្សារការងារ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *