ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលផ្តល់ការអភិវឌ្ឍពិតៗមិនមែនសម្តែងដូចការរិះគន់របស់ក្រុមប្រឆាំងនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានផ្តល់ការអភិវឌ្ឍជូនប្រជាពលរដ្ឋ

ពិតៗ ដោយបានគិតគូរជំរុញជីវភាពពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ មិនមែនជាការសម្តែងតែរូបភាព ដូចការលើកឡើងរបស់ក្រុមប្រឆាំងថា រដ្ឋាភិបាលធ្វើនយោបាយប្រជាភិថុតិនោះឡើយ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មានសារព័ត៌មាននៅក្រៅស្រុកចោទថា រដ្ឋាភិបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើនយោបាយប្រជាភិថុតិ ដោយរិះគន់ថា ធ្វើអ្វីគ្រាន់តែធ្វើតែរូបភាព គ្មានលទ្ធផលជាក់ស្តែងនោះទេ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ឥឡូវសួរពលរដ្ឋនៅទីនេះ ភ្លើងហ្នឹង[អគ្គិសនី] ភ្លើងសប្បនិម្មិត ឬភ្លើងមែនទែន? មិនមែនគេថតកុន ហើយយកទៅវិញទេ? ជាក់ស្តែង ពលរដ្ឋបានភ្លើងប្រើ។ បើសិនជាអត់ភ្លើង អម្បាញ់មិញ ពលរដ្ឋលើកទូរស័ព្ទមកសុទ្ធតែទូរស័ព្ទឆ្លាត បានអីសាកថ្ម»។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *