ព័ត៌មាន

ប្រាក់ចំណេញឧស្សាហកម្មចិនមានកំណើនយឺត តម្រូវឱ្យមានគោលនយោបាយលើកទឹកចិត្តបន្ថែម 

ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានបន្តកើនឡើងក្នុងខែតុលានេះ ប៉ុន្តែស្ថិតក្នុងអត្រាយឺត បើធៀបនឹងខែមុន ដោយបានកើនឡើងចំនួន ២,៧% ធ្លាក់ចុះពី ១១,៩% ក្នុងខែកញ្ញា និង ១៧,២% ក្នុងខែសីហា។ តួលេខនេះបានបង្ហាញថា ទីក្រុងប៉េកាំងត្រូវផ្តល់ការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។

 

ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះសរុប ៧,៨%។

យ៉ាងណាក៏ដោយ តួលេខនេះមានការប្រសើរឡើងបន្តិច បើធៀបនឹងរយៈពេល ៩ ខែមុនដែលបានធ្លាក់ចុះរហូតដល់ទៅ ៩%។ បញ្ហាប្រឈមជាច្រើនដែលចិនកំពុងជួបប្រទះនៅពេលនេះរួមមានបញ្ហានៅក្នុងវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក កំណើនអតិផរណាសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។ កត្តាទាំងអស់នេះបានរាំងស្ទះដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្រោយវិបត្តិកូវីដ១៩។ ប្រភពព័ត៌មាន៖ Reuters

 

adm

Leave a Reply

Your email address will not be published. Required fields are marked *