ព័ត៌មានសន្តិសុខសង្គម

ខឹងនិងបងស្រីស្តីបន្ទោស ក្មេងប្រុសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយធ្វើអត្តឃាតសម្លាប់ខ្លួន

តាមប្រភពព័ត៌មានរបស់នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្មេងប្រុសដែលធ្វើអត្តឃាតខ្លួនឯងឈ្មោះ រឿន បញ្ញា អាយុ ១២ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ក្មេងប្រុសនេះ បានខឹងនិងបងស្រីស្តីបន្ទោស និងបានទះកំផ្លៀងចំនួន២ទៅ៣ដៃ រួចក៏បានយកខ្សែរនីឡុងកាវសម្រាប់ចងមងប្រវែងប្រហែលជិត៣ម៉ែត្រ រត់ទៅចងកហ្នឹងដើមអាកាស្យាកំពស់ប្រហែល២ម៉ែត្រកន្លះពីរដី ចំងាយពីផ្ទះប្រហែល១៣០ម៉ែត្រ (ខាងកើតផ្ទះក្នុងកម្ពោតព្រៃ) ។ ភ្លាមៗនោះដោយមានការមិនទុកចិត្ត បងប្អូនក៏បានដើរតាមរកក៏ប្រទះឃើញកុមារ៉ានេះបានចង.ក រួចទៅហើយ បន្ទាប់មកបាននាំគ្នាធ្វើការសង្គ្រោះដឹកយកទៅមន្ទីពេទ្យបង្អែកសិរីសោភ័ណ ពេលទៅដល់គ្រូពេទ្យបានពិនិត្យឃើញថាជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏បានដឹកសពត្រឡប់មកផ្ទះវិញ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ក្មេងប្រុសរូបនេះ កន្លងមកតែងតែគម្រាមក្រុមគ្រួសារពីចង់ចង.ក សម្លាប់ខ្លួន ពេលគេខឹងម្តងៗ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *