កំពង់ស្ពឺ៖ កាលពីថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤នឹង៥០នាទី ចន្លោះគីឡូម៉ែតលេ ខ១០៣-១០៤ មានករណីរថយន្តមួយគ្រឿង ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-1085 លេខសណ្តោងព្រះសីហនុ 4A-2899 ប្រភេទV1 បើកបរក្នុងទិសដៅ ពីកើតទៅលិចបានបើកធ្លាក់ផ្លូវបណ្តាលអោយខូចខាតរបាំងដែកការពារ ផ្លូវប្រហែល៥០ម៉ែត្រ រថយន្តក៏រេចង្កូតមកផ្លូវខាងស្ដាំដៃធ្លាក់ចូលប្រឡាយទឹកអូរ ទៅមុខលែងរួច (មូលហេតុៈបណ្ដាលមកពី លក្ខណៈបច្ចេកទេសនៃរថយន្តដាច់ហ្រ្វាំង)។
ក្រោយហេតុការណ៍ខាងលើអ្នកបើកបរបានគេចខ្លួន ពេលសមត្ថកិច្ចទៅដល់ ហេតុការណ៍នោះមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងឡើយ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងតែពិនិត្យស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមកទទួលខុសត្រូវនិងចំណាត់ការស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចំណាត់ការតាមនីតិវិធី ៕