លោក Joe Biden សន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល
———————————–
-កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាម៉េរិក Joe Biden សន្យានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងអ្វី ដែលលោកហៅថា ជា “ការវាយប្រហារភេរវកម្ម” របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងនោះលោកក៏បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលក្នុងពេលឆាប់ៗនេះផងដែរ៕ ប្រភព៖ CNA
Related Articles
ពលរដ្ធនៅខេត្ត ឆះឈើងសៅប្រទេសថៃ បានថតបង្ហោះសត្វក្រពើប្រវែង ២ ម៉ែត្រកំពុងដើរឆ្លងផ្លូវ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង មុនពេលដើរចូលទៅក្នុងស្រះមួយកន្លែង
ថៃ៖ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងកើត ថៃ ផ្អើលក្រពើដើរតាមផ្លូវ ក្រពើដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញដើរកាត់ផ្លូវដែលជន់លិចដោយភ្លៀងធ្លាក់ខ្លាំង ភាគខាងកើតប្រទេសថៃកាលពីថ្មីៗនេះ ។ ពលរដ្ឋដែលបើកបរកាត់ភ្លៀងក្នុងស្រុក Bang Kaew បានថត និងបានបង្ហោះវីដេអូឃ្លីបបង្ហាញពីសត្វក្រពើប្រវែង ២ ម៉ែត្រកំពុងដើរឆ្លងផ្លូវ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង មុនពេលដើរចូលទៅក្នុងស្រះមួយកន្លែង ។ វាមិនមែនជាលើកទី ១ ទេដែលក្រពើត្រូវបានប្រទះឃើញនៅក្នុងស្រុកនេះ ជាកន្លែងដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើន និងមិនមានសុវត្ថិភាព ។ ទន្ទឹមនោះ អ្នកស្រុកក៏ចង់ឲ្យអ្នកដែលចិញ្ចឹមក្រពើត្រូវបង្កើនវិធានការសន្តិសុខផងដែរ ដើម្បីការពារកុំឲ្យក្រពើដើរពេញក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកស្រុក ។ ស្របពេលជាមួយនេះ ប្រជាពលរដ្ឋក៏កំពុងសម្ដែងការព្រួយបារម្ភផងដែរថា សត្វក្រពើអាចនឹងត្រូវគេប្រទះឃើញទៀត ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបង្កឡើងពីព្យុះត្រូពិច Noru ដែលត្រូវបានព្យាករណ៍នឹងកើតមាននៅទូទាំងប្រទេសថៃក្នុងសប្តាហ៍នេះ ៕ https://web.facebook.com/watch/anuwatf.ch7/
សំណើកញ្ចប់ថវិកាជំនួយចំនួនជាង ១០០ពាន់លានដុល្លារដល់អ៊ីស្រាអ៊ែល-អ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អាចនឹងត្រូវបានបដិសេធ
សំណើថវិកាជំនួនសន្តិសុខជាតិចំនួនប្រមាណ ១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលរួមមានជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល អាចនឹងត្រូវបានបដិសេធដោយសមាជិកព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នាថ្ងៃអង្គារ៍ក្នុងសប្ដាហ៍នេះ។ គម្រោងចំណាយនេះត្រូវបានដាក់ស្នើដោយរដ្ឋបាលលោក បៃដិន កាលពីសប្តាហ៍មុន ដោយក្នុងនោះមានសំណើយល់ព្រមទៅលើការផ្ដល់ថវិកាជំនួយបន្ថែមចំនួន ៦១,៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី និងចំនួន ១៤,៣ពាន់លានដុល្លារជាជំនួយដល់អ៊ីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស។ ទន្ទឹមនឹងនេះ លោកក៏បានស្នើថវិកាចំនួន ៩,២ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌នៅអ៊ីស្រាអែល តំបន់ហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងថវិកាចំនួន ៧,៤ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ខណៈថវិកាសម្រាប់ការពារសន្ដិសុខតាមព្រំដែនគឺចំនួន ១៣,៦ ពាន់លានដុល្លារ។ ប្រភព៖ RT
សហរដ្ឋអាមេរិក ព្រមានរុស្ស៊ីយ៉ាងធ្ងន់ៗរឿងវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានទ័ពអ៊ុយក្រែនជិតព្រំដែនអង្គការណាតូ
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កងទ័ពរុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើមូលដ្ឋានកងទ័ពអ៊ុយក្រែន នៅជិតព្រំដែន ប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សជាច្រើននាក់រួចមក សហរដ្ឋអាមេរិក បានព្រមានដល់ក្រុងមូស្គូ មិនឲ្យរំលោភចូលដល់ដែនអធិបតេយ្យរបស់ប្រទេសជាសមាជិករបស់អង្គការណាតូ នោះឡើយ។ សារព័ត៌មាន The Irish Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយដោយមីស៊ីលរបស់កងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ព ដែលធ្លាប់ប្រើប្រាស់ពីមុនមក សម្រាប់ការហ្វឹកហ្វឺនរបស់កងទ័ពអង្គការណាតូ នៅភាគខាងលិច ប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានថ្ងៃមុនេះ ថ្វីបើក្រុមអ្នកចរចា មកពីទីក្រុងគៀវ និង មូស្គូ បានផ្តល់ការវាយតម្លៃ ជាវិជ្ជមាន សម្រាប់ការចរចា ដើម្បីបញ្ចប់សង្គ្រាមយ៉ាងណាក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ ជនស៊ីវិល រាប់ពាន់នាក់ ត្រូវបានសម្លាប់ និង រាប់លាននាក់ផ្សេងទៀត បានរត់ចោលផ្ទះសម្បែង នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុនក្រែន។មន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ថា ពលរដ្ឋយ៉ាងតិច៣៥នាក់បានស្លាប់ និង ១៣៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងវាយប្រហារដោយមីស៊ីល ពីកងទ័ពរុស្ស៊ី មកលើមូលដ្ឋានកងទ័ពយ៉ាវ៉ូរីវ […]