ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ផ្តើមចេញពីសំណួរចំនួន២ សម្តេចតេជោ ហ៊ុន សែន សម្រេចយកជីវិតធ្វើដើមទុនរំដោះប្រទេសនិងប្រជាជនពីរបបប៉ុលពត

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីប្រវត្តិនៃការតស៊ូរបស់សម្តេចដោយយកជីវិតធ្វើជាដើមទុនក្នុងការចេញតស៊ូជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ ៤រូបផ្សេងទៀត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ប្រវត្តិចេញតស៊ូរបស់សម្តេចក្នុងការរំដោះប្រទេសពីរបបប៉ុលពត ផ្តើមចេញពីសំណួរចំនួន២។ សំណួរទី១ បើសម្តេចមិនធ្វើការតស៊ូ តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយគឺ សម្តេចនឹងស្លាប់ និងមិនអាចដឹងបាននូវអ្វីដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជានាសម័យនោះបានឡើយ។ សំណួរទី២ បើសម្តេចបានធ្វើការតស៊ូរំដោះប្រទេស តើនឹងមានរឿងអ្វីកើតឡើង? ចម្លើយគឺ សម្តេចនឹងរស់រានមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជាក៏បានរស់រានមានជីវិត និងបានស្តារប្រទេសជាតិពីគំនរផេះផង់ បានបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំប្រទេសជាតិក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដែលប្រជាជនមានចំណូលមធ្យមកំរិតខ្ពស់ដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងការចេញតស៊ូដំបូងរបស់សម្តេច និងយុទ្ធមិត្ត ៤រូបទៀត សម្តេចមានជំរើសចំនួន៤។ ជំរើសទី១ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្តេចតេជោ៖ ពានរង្វាន់បាល់ទាត់ពិភពលោកដែលមកដល់កម្ពុជា ជាសក្ខីភាពបង្ហាញ អំពីសន្តិសុខ និងសក្ដានុពលជាតិ

ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាំង៣០០០ លាននាក់ អំពីសន្តិសុខ និងសក្ដានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) បានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ នៅព្រឹកថ្ងៃដដែលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។ ក្នុងឱកាសនោះសម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្សប្រុស-ស្រីប្រមាណ២៦៥លាននាក់ លេងកីឡានេះ និងប្រមាណ ៣,៥ពាន់លាននាក់ជាអ្នកគាំទ្រ។ កម្ពុជាមានកីឡាការិនី ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២០០០នាក់ និងមានជាង៣០០០នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់ កម្ពុជាមានប្រមាណជាង១០ម៉ឺននាក់។ ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាំង៣០០០ លាននាក់ អំពីសន្តិសុខ និងសក្ដានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

អ្នកវិភាគចៅចាក់ស្មុក៖ លទ្ធផលរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បង្ហាញថាទណ្ឌិត សម រង្ស៊ី ចប់ដោយបរិបូណ៌

លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ទោះបីជាមិនទាន់ផ្លូវការ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី និងដឹកនាំជាមេឃុំចៅសង្កាត់ចំនួន១៦៤៨ ឃុំសង្កាត់នៅកម្ពុជា ខណៈគណបក្សភ្លើងទៀនដែលមានទណ្ឌិត សម រង្ស៊ី និងគូកនជួយឃោសនាដោយខុសច្បាប់ និងកុហកអ្នកគាំទ្រខ្លួនថា គណបក្សភ្លើងទៀននិងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ ឬថាគណបក្សភ្លើងទៀនជាដួងព្រលឹងរបស់ខ្មោចគណបក្សសង្គ្រោះជាតិ បានចាញ់ការបោះឆ្នោតនេះ។ ការចាញ់ឆ្នោតរបស់បក្សភ្លើងទៀនក៏បានបង្ហាញថាប្រជាប្រិយភាព ទណ្ឌិត សម រង្ស៊ី បានធ្លាក់ចុះយ៉ាងគំហុក និងគ្មានសង្ឃឹមនឹងស្រោចស្រង់បានឡើយ។ លទ្ធផលនេះក៏បានធ្វើឱ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនដែលបានយកបក្សភ្លើងទៀនជាឈ្នាន់ដើម្បីជួយស្រោចស្រង់ សង្គ្រោះជីវិត នយោបាយដ៏លិចលង់របស់ខ្លួន ជួបនូវបរាជ័យសាជាថ្មីម្តងទៀត និងធ្វើឱ្យក្តីសង្ឃឹមរបស់ពួកគេបាត់បង់សាជាថ្មី និងរលាយខ្សុលដូចអំបិលត្រូវទឹក ខណៈគ្មានការគាំទ្រពីប្រជាពលរដ្ឋដូចពួកគេអួតអាង និងម្យ៉ាងអាយុរបស់អ្នកនយោបាយអង្ករកំប៉ុងទាំងនោះកាន់តែដល់វ័យជ្រេ និងគ្មានក្តីសង្ឃឹម នឹងស្រោចស្រង់ឡើងវិញបាន។ គេនៅចាំថាមុនពេលបោះឆ្នោត សម រង្ស៊ី ដែលតែងតែបោកប្រាស់ប្រជាពលរដ្ឋលើរឿងវិលត្រឡប់ចូលមកកម្ពុជាវិញដើម្បីប្រមូលស្រោមសំបុត្រនោះ ប្រកាសថាស្ថានការណ៍នយោបាយ នឹងប្រែប្រួលថ្មី ហើយខ្លួននឹងអាចវិលចូលស្រុកវិញ ក្រោយការបោះឆ្នោតរួច។ ហេតុដូច្នះបានជាពលរដ្ឋខ្មែរទូទៅដឹងថា ការជាន់ទូក ២ របស់សម រង្ស៊ី ដែលភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀនផង និងកាន់តំណែងជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះផង គ្មានអ្វីក្រៅពីបំពេញមហិច្ឆតានយោបាយសម្រាប់ជួយខ្លួននោះទេ។ តើអ្វីដែលជាសេណារីយ៉ូបន្ទាប់របស់ សម រង្ស៊ី ក្រោយគណបក្សភ្លើងទៀនបរាជ័យក្នុងការបោះឆ្នោត? ទណ្ឌិត […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

បទយកការណ៍៖ ពលរដ្ឋនៅជាប់បឹងទន្លេសាប បង្ហាញនូវការសប្បាយរីករាយ និងដឹងគុណក្រោយ សម្តេចតេជោសម្រេចកាត់ឆ្វៀលដី ដែលអាស្រ័យផលជាក់ស្ដែងជូនដោយស្របច្បាប់

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿននូវការដោះស្រាយ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដែលពលរដ្ឋបានអាស្រ័យផល និងរស់នៅយូរឆ្នាំ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ជាមួយទឹកមុខសប្បាយរីករាយ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ អន្តរក្រសួង(ក្រសួងដែនដី, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក, ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ) និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី បានចុះពិនិត្យសិក្សាលម្អិតបន្ថែមឲ្យម៉ត់ចត់ពីការកាត់ឆ្វៀល និងរំកិលព្រំដីតំបន់២ តំបន់៣ នៅក្នុងស្រុកកំពង់លែង និងតាមបណ្តាស្រុកជាប់ដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជូនប្រជាជន តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមិចុនា ឆ្នាំ២០២២ ។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿននូវការដោះស្រាយ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដែលពលរដ្ឋបានអាស្រ័យផល និងស់នៅយូរឆ្នាំ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ថ្ងៃនេះ […]

ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ករណីសង្ស័យផ្ទុះអាវុធក្នុងផ្ទះវីឡាដ៏ធំនៅសង្កាត់គោកឃ្លាង!លោកមេប៉ុស្តិ៍ដួង វណ្ណៈ បដិសេធ

ភ្នំពេញ៖ លោក ដួង វណ្ណៈ មេប៉ុស្តិ៍គោកឃ្លាងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះថា ក្រោយពីកម្លាំងរបស់លោកបានចុះទៅដល់ទីតាំងនិងពិនិត្យផ្ទាល់ហើយបានហៅម្ចាស់ផ្ទះមកសាកសួរួចមកទើបដឹងថាមិនមែនជាករណីផ្ទុះអាវុធនោះទេ។ លោកមេប៉ុស្តិ៍បន្តថា តាមពិតរឿងនេះគឺជាករណីឈ្លោះគ្នាក្នុងគ្រួសារហើយក៏មានការបោកកែវនិងសម្ភារផ្សេងៗទើបបង្កការភ្ញាក់ផ្អើលឡើង លោកថាតាមការឱ្យដឹងពីពលរដ្ឋជិតខាងក៏មិនបានឭសំលេងផ្ទុះអាវុធនោះដែរ។សូមបញ្ជាក់ថា ករណីសង្ស័យផ្ទុះអាវុធនៅក្នុងផ្ទះវីឡាដ៏ធំមួយ ស្ថិតតាមផ្លូវបេតុងលេខ៥ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។ ប្រភពពីអ្នកជិតខាងបានឱ្យដឹងថាករណីនេះមុនដំបូងគឺមានការជួបជុំគ្នាហូបចុកជាមួយគ្នាតាំងពីព្រលប់មក​ មិនដឹងមានរឿងអ្វី កណ្ដាលរាត្រីទៅហេីយ ក៏ឮសំឡេងស្រែកឡូឡាឈ្លោះប្រកែកគ្នាខ្លាំងៗ ហេីយក៏ឮស្នូរផ្ទុះអាវុធ ចំនួន៣គ្រាប់ផ្ទួនៗគ្នា​ ផ្អេីលអ្នកជិតខាង​រាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ បន្តិចក្រោយមកមានរថយន្តទំនេីប២គ្រឿង​បេីកយ៉ាងលឿនចេញពីផ្ទះកេីតហេតុទៅបាត់​មុនក្រោយគ្នាបន្តិច​។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម គេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលគោកឃ្លាង បានចុះទៅដល់ទីនោះភ្លាមដែរ ដោយសារយប់ជ្រៅទៅហេីយ ដែលវេលាកេីតហេតុនោះម៉ោងជិត១យប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២២នេះ ទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋានមិនអាចចូលទៅក្នុងផ្ទះខាងលេីធ្វេីការត្រួតពិនិត្យ លោកមេប៉ុស្តិ៍គោកឃ្លាងបានឱ្យដឹងថា ក្រោយពីពិនិត្យនិងហៅម្ចាស់ផ្ទះទៅសាកសួរួចទើបដឹងថាករណីខាងលើនេះមិនមែនជាករណីផ្ទុះអាវុធនោះទេ៕​

ព័ត៌មាន ព័ត៌មានស៊ើបអង្កេត

ឆ្នាំ២០២១អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកប៉ោយប៉ែត ជាង៤ពាន់នាក់

កាលពីឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់ពលករខ្មែរជាង ៤០០០នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា នៅឆ្នាំ២០២១ សម្រាប់​ខេត្ត​បន្ទាយមានជ័យ មាន​ពលរដ្ឋបានធ្វើការចំណាកស្រុកចំនួនជាង​ ៦៣ ០០០នាក់​ ក្នុងនោះ ​មានកុមារចំនួនជាង ​៧០០០នាក់ ​និង​ព្រះ​សង្ឃចំនួន​ ៩អង្គ ។ របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ ​អាជ្ញាធរថៃបានចាប់​បញ្ជូន​ពលករខ្មែរឆ្លងដែន​ខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ​ចំនួន៣៤១លើក ​សរុប​ចំនួន ៤ ៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ ១៩៨នាក់ ​និងកុមារចំនួន ៤​៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ​ចំនួន៤៩នាក់ ស្រី១៩នាក់ ។ ពាក់ព័ន្ធនឹងបញ្ហាឆ្លងដែននេះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាល​ពីពេលថ្មីៗនេះ ​បានឲ្យដឹងថា ​នារយៈពេលចុងក្រោយនេះ ​សកម្មភាពនៃការឆ្លងដែនរបស់ពលករ មក​ពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ […]

ព័ត៌មានស៊ើបអង្កេត

លោក ម៉ៅ មុនីវណ្ណ៖ សម រង្សី ភ័យហើយឲ្យហ្វូងចចកបកខាំលោកកឹមសុខា ព្រោះខ្លាចដើរបោកលុយគេលែងបាន

លោក ម៉ៅ មុនីវណ្ណ ជាអ្នកកឹម សុខា និយម បានបង្ហោះនៅក្នុងទំព៏រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ថា ខ្ញុំ ម៉ៅ មុនីវណ្ណ បានសង្កេតឃើញថា: គ្រាន់តែលោកកឹម សុខា ប្រកាសមិនឲ្យលោកសមរង្សីយកឈ្មោះនិងរូបថតរបស់គាត់ទៅភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ហេតុអីក៏ភ័យម្លេះហើយឲ្យ ហ្វូងចចករបស់ខ្លួនបកខាំលោកកឹមសុខាវិញ។ ព្រោះខ្លាចជីវិតនយោបាយរបស់ខ្លួនត្រូវបានបញ្ចប់ឬមួយក៏ខ្លាចដើរបោកលុយគេលែងបានតទៅទៀត។ លោកកឹមសុខាមិនមែនជាអ្នកបំបែកឯណា គឺលោកសមរង្សីនិងបរិវាទេតើដែលទៅបង្កើតចលនានិងវិលទៅរកបក្សភ្លើងទៀនវិញនោះហើយដែលជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ។

ព័ត៌មានស៊ើបអង្កេត

ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ស្ទាក់ចាប់រថយន្តហាយឡែនឌ័រមួយគ្រឿង ផ្ទុកឈើប្រណីតរាប់សិបដុំ

ខេត្តព្រះវិហារ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលផ្ទុកឈើប្រណិតយ៉ាងពេញណែន បានរងការបង្ក្រាបពីកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើរវៀង ក្រោមការបញ្ជាបង្ក្រាប ពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ គ្រារថយន្តមួយគ្រឿងនោះ បានចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦២ នាវេលាម៉ោងប្រមាណជា ៦ព្រឹក ថ្ងៃទី១៦ធ្នូឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ បានអនុវត្តតាមការណែនាំ និងវិធានការរឹតបន្តឹង បង្ក្រាបបទល្មើសធនធានធម្មជាតិ ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដែលមានលោក ប្រាក់ សុវណ្ណ ជាប្រធាន ខណ្ឌ និងគ្រប់ផ្នែករដ្ឋបាលព្រៃឈើ តែងបានចុះទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ នៃបទល្មើសធនធានធម្មជាតិ ទាំងការបើករោងសិប្បកម្មកែច្នៃឈើ និងការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត តាមគ្រប់រូបភាពទាំងអស់។ លោក នួន សុខុម បានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃ១៦ធ្នូនេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទទួលដំណឹងមកថា មានរថយន្តហាយឡែនឌ័រមួយគ្រឿង ដែលមានផ្ទុកឈើប្រណិតនៅក្នុងនោះយ៉ាងពេញណែន បានធ្វើចរាចរណ៍ចេញពីភូមិធ្មារ ស្រុកជ័យសែន ហើយចូលមកដល់ស្រុករវៀង […]

ព័ត៌មានស៊ើបអង្កេត

បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ធំ យកម៉ោងរដ្ឋទៅបម្រើ ការងារគ្លីនិក ឯកជន រងការរិះគន់ពីសំណាកប្រជាពលរដ្ឋ ដែល ទៅ សម្រាក ព្យាបាលជំងឺ !

(កំពង់ធំ) ៖ ប្រជាពលរដ្ឋ ដែល ទៅ សម្រាក ព្យាបាលជំងឺ ក៏ ដូច ជា គ្រូពេទ្យ មួយ ចំនួន នៅ ក្នុង មន្ទីរពេទ្យ ខេត្តកំពង់ធំ នាំ គ្នា និយាយ រិះគន់ថា ក្នុង មួយ រយៈពេល ចុង ក្រោយ នេះ បុគ្គលិក និង ក្រុម គ្រូពេទ្យ មួយ ចំនួន រួម ទាំង អស់លោក វេជ្ជបណ្ឌិត ផង ដែរ ហាក់ដូចជា មិន គោរព តួនាទី ភារកិច្ច របស់ ខ្លួន សោះ ជា ពិសេស គឺ មិន គោរព ពេល ម៉ោង ធ្វើ […]