យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថា(Reuters)- ប្រទេសអ៊ីរ៉ង់ចាប់ផ្តើមការនាំចេញប្រេងឥន្ធនៈសារជាថ្មីទៅកាន់ ប្រទេសអាហ្វហ្គានីស្ថាននៅប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ដែលចូលកាន់អំណាចដោយសារការដកទ័ពរបស់អាមេរិក ការស្នើរសុំនោះគឺ ដើម្បីទិញប្រេងពីប្រទេសដែលត្រូវបានដាក់ទណ្ឌកម្មកាន់តែបើកចំហ ។ កាលពីសប្តាហ៍មុន ក្រុមមូស្លីម Sunni បានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដកកងទ័ពបន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំ។ តម្លៃប្រេងសាំងនៅអាហ្វហ្គានីស្ថានបានឡើងដល់៩០០ដុល្លារសហរដ្ឋអាមេរិកក្នុង ១តោន ខណៈដែលប្រជាជនអាហ្វហ្គានីស្ថានជាច្រើនបានចាកចេញពីទីក្រុងដោយសារខ្លាចការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលក្រុមតាលីបង់បានបង្ខំឲ្យគោរព ក្នុងកំឡុងពេលកាន់អំណាចកាលពីពីរទសវត្សរ៍មុន។ ដើម្បីទប់ទល់នឹងការឡើងថ្លៃនេះ ក្រុមតាលីបង់ថ្មីនេះបានស្នើសុំឲ្យប្រជាជនអ៊ីរ៉ាក់ Shi’ite បន្តបើក ព្រំដែនសម្រាប់ពាណិជ្ជករ។ លោក Hamid Hosseini សមាជិកក្រុមប្រឹក្សាភិបាល និងជាអ្នកនាំពាក្យរបស់សហភាពអ្នកនាំចេញផលិតផលប្រេងឧស្ម័ន ឥន្ធនៈ និងផលិតផលគីមីរបស់អ៊ីរ៉ង់នៅទីក្រុង Tehran បានប្រាប់រ៉យទ័រថា “ក្រុមតាលីបង់បានផ្ញើសារទៅអ៊ីរ៉ង់ដោយនិយាយថា ប្រទេសអ្នកអាចបន្តការនាំចេញផលិតផលប្រេង” ។ ក្រុមតាលីបង់បានផ្ញើសារទៅកាន់ពាណិជ្ជករអ៊ីរ៉ង់ និងសភាពាណិជ្ជកម្មអ៊ីរ៉ង់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល។ ជាលទ្ធផល រដ្ឋបាលគយនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRICA) ដែលជាផ្នែកមួយនៃរដ្ឋាភិបាលបានដកបម្រាមនាំចេញប្រេងឥន្ធនៈទៅកាន់អាហ្វហ្គានីស្ថានដែលបានអនុវត្តតាំងពីថ្ងៃទី០៦ ខែសីហា ដោយសារតែអ៊ីរ៉ង់ព្រួយបារម្ភអំពីសុវត្ថិភាពនៃការជួញដូរនៅក្នុងប្រទេសនេះ។ លោក Hosseini បាននិយាយថា កង្វល់ទាំងនោះត្រូវបានបន្ធូរបន្ថយដោយឥរិយាបថរបស់ក្រុមតាលីបង់។ លោកក៏បានលើកឡើងផងដែរពីការសម្រេចចិត្តរបស់ក្រុមតាលីបង់ក្នុងការកាត់បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ និងប្រទេសជិតខាងផ្សេងៗទៀត ហើយបានចែករំលែកជាមួយរ៉យទ័រនូវឯកសារផ្លូវការមួយដែលចេញដោយក្រុមអ៊ីស្លាម Emirate អាហ្វហ្គានីស្ថាន […]
ព័ត៌មានអន្តរជាតិ
កាម៉ាឡាហារីសធ្វើទស្សនកិច្ចទៅសិង្ហបុរីដើម្បីពង្រឹងទំនាក់ទំនង ប្រឆាំងនឹងឥទ្ធិពលចិន
យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថា(Reuters)- ថ្ងៃចន្ទនេះ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងជួបជាមួយមេដឹកនាំសិង្ហបុរីនៅក្នុងថ្ងៃនៃដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងឥទ្ធិពលប្រទេសចិនដែលកំពុងកើនឡើង។ លោកស្រី Harris នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob និងនាយករដ្ឋមន្រ្តីលោក Lee Hsien Loong បន្ទាប់មកលោកស្រីទៅទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹក Changi និងនាវា USS Tulsa ដែលជានាវាប្រយុទ្ធរបស់កងទ័ពជើងទឹកអាមេរិក។ សិង្ហបុរីមិនមែនជាសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែជាដៃគូសន្តិសុខដ៏ខ្លាំងបំផុតនៅក្នុងតំបន់ និងមានទំនាក់ទំនងពាណិជ្ជកម្មដ៏ស៊ីជម្រៅ។ ទោះបីយ៉ាងណាក៏ដោយ សិង្ហបុរីក៏ព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនមានតុល្យភាពជាមួយសហរដ្ឋអាមេរិក ក៏ដូចជាមួយប្រទេសចិនដោយមិនប្រកាន់ភាគីណាមួយឡើយ។ ប្រទេសនេះគឺ ជាប្រទេសដែលមានកំពង់ផែធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និងគាំទ្រការបន្តធ្វើនាវាចរណ៍ដោយសេរីនៅក្នុងតំបន់ដែលប្រទេសចិនកាន់តែចចេស។ កាលពីថ្ងៃអាទិត្យ លោកស្រី Harris បានមកដល់ប្រទេសសិង្ហបុរី ដោយចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងតំបន់ដែលមានរយៈពេល ០៧ ថ្ងៃ ដោយមានរួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មន្រ្តីសហរដ្ឋអាមេរិកមានបំណងដោះស្រាយបញ្ហាកង្វល់របស់ទីក្រុងវ៉ាស៊ីនតោនអំពីការទាមទាររបស់ចិនទៅលើជម្លោះនៅសមុទ្រចិនខាងត្បូង។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីខែមេសាដោយទីភ្នាក់ងារស្រាវជ្រាវសភាដែលធ្វើការស្រាវជ្រាវ និងវិភាគសម្រាប់សភាអាមេរិកបាននិយាយថា “សិង្ហបុរីបានលើកទឹកចិត្តឲ្យសហរដ្ឋអាមេរិកចូលរួមកាន់តែច្រើននៅក្នុងតំបន់អាស៊ី ប៉ុន្តែបានព្រមានថាកិច្ចប្រឹងប្រែងនានាដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិនគឺ មិនផ្តល់ផលល្អនោះទេ” ។
ចិនបាញ់សាកល្បងមីស៊ីល ចំគោលដៅបំផុត ដែលបំពាក់ក្បាលគ្រាប់ថ្មី
យោងតាមសារព័ត៌មានទូរទស្សន៍ចិន CCTV បានចេញផ្សាយថាៈនាថ្ងៃទី២១ ខែសីហានេះ ឱ្យដឹងថា កងទ័ពចិនបានធ្វើសមយុទ្ធបាញ់សាកល្បងមីស៊ីលរយៈមធ្យមថ្មី ខណៈមានភាពតានតឹងខ្លាំងរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ិនតោនទាក់ទិន ជាពិសេសដល់កោះតៃវ៉ាន់។ ខណៈដែលសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ សម្ដែងការព្រួយបារម្ភ ចំពោះការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរចិន ក្រុងប៉េកាំងបន្តសាកល្បងអាវុធថ្មីៗ។ អាវុធថ្មីចុងក្រោយគឺមីស៊ីលរយៈខ្លី បាញ់ត្រង់ចំគោលដៅបំផុត ដែលបំពាក់ក្បាលគ្រាប់ថ្មី។ មីស៊ីល២ប្រភេទត្រូវបានបាញ់សាកល្បង ក្នុងតំបន់វាយខ្សាច់ភាគពាយ័ព្យចិន។ មីស៊ីលទាំងនោះអាចទម្លុះការរំខានដោយអេឡិចត្រូម៉ាញ៉េទិក និងលក្ខខណ្ឌបរិយាកាសពិបាកៗ ដើ់ម្បីរត់ទៅដល់ចំគោលដៅ ស្ថិតក្នុងចម្ងាយច្រើនរយគីឡូម៉ែត្រ។ ពុំទាន់មានការបញ្ជាក់ពីបណ្ដាលក្ខណៈសម្បត្តិនៃមីស៊ីលនោះនៅឡើយ តែមីស៊ីលថ្មីនេះហាក់ជាមីស៊ីលក្នុងប្រភេទមីស៊ីលDONG-FENG 15 ជាមីស៊ីលរយៈខ្លីសំខាន់របស់ចិនដែលផលិតក្នុងទសវត្សឆ្នាំ១៩៩០។ ទោះបីបច្ចេកវិទ្យានៃមីស៊ីលនោះតួរបស់វាប្រើបច្ចេកវិទ្យាដែលគេស្គាល់ក្ដីតែក្បាលគ្រាប់អាចមានការកែលម្អថ្មី ពិសេសប្រព័ន្ធតម្រង់និងប្រព័ន្ធប្រឆាំងការរំខាន។ បណ្ដាអ្នកជំនាញការគិតថាក្បាលគ្រាប់ម៉ូដែលថ្មីនេះអាចដើរតួនាទី ក្នុងវិបត្តិតៃវ៉ាន់ដែលមានការប្រឈមមុខគ្នា រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ិនតោន៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews
លោកប្រធានាធិបតីអាមេរិក សម្រេចចិត្តស្ទាកស្ទើរដកកងទ័ពទាំងស្រុងនៅអាហ្វហ្គានីស្ថាន ប្រហែលជាត្រូវពន្យារពេល
យោងតាមសារព័ត៌មានវ៉ស្សិងតន់ រ៉យទ័រ បានចេញផ្សាយថាWASHINGTON, (Reuters) - កាលពីថ្ងៃពុធ លោកប្រធានាធិបតីលោក Joe Biden បាននិយាយថា កងទ័ពអាមេរិកអាចបន្តនៅអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសជនជាតិអាមេរិកនៅមុនថ្ងៃកំណត់ ទី៣១ ខែសីហា និងមន្ទីរបញ្ចកោណបាននិយាយថា នៅពេលបច្ចុប្បន្ននេះ យោធាសហរដ្ឋអាមេរិកមិនមានសមត្ថភាពដើម្បីជួយប្រជាជនដែលស្ថិតនៅក្រៅអាកាសយានដ្ឋានទីក្រុង Kabul បានឡើយ ។ លោកប្រធានាធិបតី Biden បានប្រាប់សារព័ត៌មាន ABC ថា “បើសិនជាមានប្រជាជនអាមេរិកស្ថិតនៅ ទីនោះនៅឡើយ យើងនឹងនៅបន្តរហូតដល់យើងជម្លៀសពួកគេចេញអស់” នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងនៅថ្ងៃដែលសមាជិកសភាអាមេរិកជាច្រើននាក់បានដាក់សម្ពាធឲ្យរូបលោកពន្យារថ្ងៃដកទ័ពចេញទាំងស្រុង។ លោកប្រធានាធិបតី Biden បានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះដំណោះស្រាយការដកកងទ័ពរបស់លោក ដែលបណ្តាលឲ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសអាហ្គាហ្វនីស្ថានត្រូវបានគ្របដណ្តប់ដោយភាពវឹកវរទាំងនៅក្នុង និងជុំវិញអាកាសយានដ្ឋានទីក្រុង Kabul ដោយមានមនុស្សជាច្រើននាក់ព្យាយាមយ៉ាងខ្លាំងដើម្បីចាកចេញពីប្រទេសនេះ។ លោកប្រធានាធិបតី Biden បានការពារការសម្រេចចិត្តរបស់លោក ដោយនិយាយថា បញ្ហាទាំងនេះគឺជៀសមិនរួចទេក្នុងការបញ្ចប់ការចូលរួមរបស់សហរដ្ឋអាមេរិកអស់រយៈពេល ២០ឆ្នាំនៅទីនោះកន្លងមកនេះ។ លោកបាននិយាយថា ខ្ញុំមិនដឹងថាតើ“ គំនិតដែលគិតថាមានមធ្យោបាយដើម្បីចាកចេញដោយគ្មានភាពវឹកវរកើតឡើងនោះ” អាចធ្វើឡើងយ៉ាងដូចម្តេចនោះទេ។ លោកក៏បាននិយាយផងដែរថា ក្រុមតាលីបង់កំពុងសហការក្នុងពេលនេះ ដើម្បីជួយជម្លៀសជនជាតិអាមេរិកជាច្រើននាក់ចេញពីប្រទេសនេះ ប៉ុន្តែ “យើងកំពុងជួបការលំបាកមួយចំនួន” ក្នុងការជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានដែលមានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក។ កងកម្លាំងតាលីបង់វាយដណ្តើមយកអាហ្វហ្គានីស្ថានវិញបានយ៉ាងឆាប់រហ័ស […]
ការប្រយុទ្ធប្រឆាំងនឹងក្រុមអាល់កៃដាវាយប្រហារក្រុមភេរវករពីចម្ងាយ ប្រសិនបើយើងឃើញថាក្រុមភេរវករព្យាយាមបង្កើតក្រុមខ្លួនឡើងវិញ
យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថា (Reuters) - កាលពីថ្ងៃអង្គារ៍អង្គការណាតូបាននិយាយថា ក្រុមតាលីបង់មិនត្រូវធ្វើឲ្យអាហ្វហ្គានីស្ថានក្លាយជាកន្លែងបង្កើតភេរវកម្មសារជាថ្មីម្តងទៀតឡើយ ព្រមទាំងព្រមានថា ទោះបីជាមានការដក ខ្លួនរបស់កងកម្លាំងសម្ព័ន្ធមិត្តក៏ដោយ ក៏ខ្លួននៅតែមានកម្លាំងយោធាវាយប្រហារក្រុមភេរវករណាមួយពីចម្ងាយ ។ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ចាប់តាំងពីការដួលរលំទីក្រុង Kabul ទៅក្រុមតាលីបង់ លោកបាននិយាយថា “អ្នកដែលកំពុងកាន់អំណាចឥឡូវនេះត្រូវមានទំនួលខុសត្រូវដើម្បីធានាថាភេរវករអន្តរជាតិមិនមានមូលដ្ឋានរឹងមាំឡើងវិញ” ។ លោកបានបន្ថែមថា “យើងមានសមត្ថភាពវាយប្រហារក្រុមភេរវករពីចម្ងាយ ប្រសិនបើយើងឃើញថាក្រុមភេរវករព្យាយាមបង្កើតក្រុមខ្លួនឡើងវិញ និងរៀបចំផែនការវាយប្រហារប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ និងប្រទេសរបស់ពួកគេ” ។ ការប្រយុទ្ធប្រឆាំងនឹងក្រុមអាល់កៃដា ជាអង្គការសកម្មប្រយុទ្ធដែលទទួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី ០៩ ខែវិច្ឆិការ ហើយដែលក្រុមតាលីបង់បានផ្តល់ទីជំរកគឺ ជាហេតុផលចម្បងនៃអន្តរាគមន៍របស់បស្ចិមប្រទេសនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០១ ដែលវាជាប្រតិបត្តិការធំដំបូងរបស់ណាតូនៅក្រៅទ្វីបអឺរ៉ុប។ ប៉ុន្តែបន្ទាប់ពីក្រុមសម្ព័ន្ធមិត្តបានបញ្ចប់ប្រតិបត្តិការយោធានៅរដូវក្តៅនេះបន្ទាប់ពីរយៈពេលជិតពីរទសវត្សរ៍មក ក្រុមតាលីបង់បានវាយសម្រុកយ៉ាងឆាប់រហ័សដោយដណ្តើមបានទីក្រុងធំៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ការដណ្តើមកាន់កាប់រដ្ឋធានី Kabul ភ្លាមៗបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅព្រលានយន្តហោះទីក្រុងនេះ ដែលស្ថិតនៅក្រោមការកាន់កាប់ដោយយោធាអាមេរិក ដែលព្យាយាមក្នុងការជម្លៀសពលរដ្ឋខ្លួនតាមយន្តហោះ។ នៅទីក្រុង Brussels អ្នកកាសែតជាស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលជិតស្រក់ទឹកភ្នែកបានសួរលោក Stoltenberg ថា តើប្រទេសលោកខាងលិចនឹងធ្វើអ្វីចំពោះជនងាយរងគ្រោះទាំងនោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយទុកឲ្យអគ្គលេខាធិការអង្គការណាតូជាអ្នកសម្រេច។ លោក Stoltenberg បានអំពាវនាវឲ្យក្រុមតាលីបង់ជួយសម្រួលដល់ការចាកចេញរបស់ប្រជាជនដែលចង់ចាកចេញពីប្រទេស ហើយបាននិយាយថាសម្ព័ន្ធមិត្តការពារជាតិប្រទេសលោកខាងលិចបានយល់ព្រមបញ្ជូនយន្តហោះដើម្បីជួយជម្លៀសបន្ថែមទៅកាន់ទីក្រុង […]
ទីបំផុត!នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកMUHYIDDIN YASSIN លាលែងពីតំណែង….
ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកMUHYIDDIN YASSIN ប្រកាសនាថ្ងៃទី១៦សីហា ពីការសុំលាលែងចេញពីតំណែង ព្រមទាំងការលាលែងរបស់រដ្ឋាភិបាលលោក ពេលភាពតានតឹងខាងនយោបាយមានកាន់តែខ្លាំង ក្រោយពីលោកបាត់បង់ការគាំទ្រ ដោយសំឡេងភាគច្រើនក្នុងសភា។ ការលាលែងរបស់លោកបានបញ្ចប់អាណត្តិពោរពេញដោយភាពល្អក់កករ ដែលលោកកាន់បានត្រឹម១៧ខែ ហើយបើកផ្លូវទៅរកដំណាក់កាលថ្មី នៃអស្ថេរភាពខាងនយោបាយ សម្រាប់ប្រទេស ដែលកំពុងជួបប្រទះការកើនកាន់តែខ្លាំង នៃការឆ្លងរាលដាលវីរុសកូវីដ-១៩។ ប្រមុខរដ្ឋាភិបាលដែលលាលែងបញ្ជាក់ថា វិបត្តិនាពេលថ្មីៗនេះ បណ្ដាលមកពីការបដិសេធរបស់លោក មិនព្រមធ្ចើតាមសំណើនានាដូចជាសំណើបោះបង់ចោលការចោទប្រកាន់ពីរឿងពុករលួយ ពិសេសប្រឆាំងបណ្ដាសមាជិកកណបក្សដ៏ខ្លាំងរបស់ប្រទេស គឺគណបក្សអង្គការជាតិម៉ាឡេស៊ីរួបរួមUMNO ដែលបាត់បង់អំណាចកាលពីឆ្នាំ២០១៨។ លោកMUHYIDDINនឹងនៅជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រង់ចាំព្រះមហាក្សតព្រះចៅSULTAN ABDULLAH តែងតាំងមេដឹកនាំថ្មី។ ព្រះមហាក្សត្រទ្រង់បដិសធការរៀបចំបោះឆ្នោត ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ហើយទ្រង់ថ្លែងថា ទ្រង់នឹងបំពេញតួនាទីតាមរដ្ឋធម្មនុញ្ញ ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី១រូប ដែលទ្រង់សង្ឃឹមថា នឹងទទួលបានការគាំទ្រដោយសំឡេងភាគច្រើនក្នុងសភា៕
គ្រោះទឹកជំនន់នៅប្រទេសតួកគីមានអ្នកស្លាប់៧៧នាក់ខណៈមនុស្ស៧នាក់កំពុងព្យាបាល…
យោងតាមប្រភពព័ត៌មាន(រ៉យទ័រ)បានអោយដឹងថា, (Reuters) - កាលពីថ្ងៃច័ន្ទ អាជ្ញាធរបាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ ដែលបានហូរកាត់ទីក្រុងមួយចំនួនក្នុងបណ្តាខេត្តក្នុងតំបន់ Black Sea ប្រទេសតួកគីកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៧៧នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់កំពុងបន្តស្វែងរកមនុស្ស ៤៧នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។ កាលពីសប្តាហ៍មុន គ្រោះទឹកជំនន់បាននាំមកនូវភាពចលាចលនៅក្នុងប្រទេសនេះ ខណៈដែលភ្លៀងលាយខ្យល់យ៉ាងខ្លាំងបានបោកបក់រថយន្តរាប់សិបគ្រឿង និងកាកសំណល់ជាច្រើននៅតាមដងផ្លូវ ដោយបំផ្លាញអគារ និងស្ពាន រួមទាំងបានបិទផ្លូវជាច្រើន និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីផងដែរ។ នាយកគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បាននិយាយថា មនុស្ស ៦២នាក់បានស្លាប់ដោយសារគ្រោះទឹកជំនន់នៅខេត្ត Kastamonu។ ចំណែកមនុស្ស ១៤នាក់ផ្សេងទៀតបានស្លាប់នៅទីក្រុង Sinop និងមនុស្សម្នាក់ទៀតបានស្លាប់នៅទីក្រុង Bartin។ មនុស្សចំនួន ៤៧នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Kastamonu និងទីក្រុង Sinop ដោយនិយាយបន្ថែមថា មនុស្ស ០៧នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ រូបភាពចេញពីយន្តហោះគ្មានមនុស្សបើកបានបង្ហាញពីការខូចខាតយ៉ាងច្រើននៅក្នុងទីក្រុង Bozkurt ក្នុងខេត្ត Kastamonu ដែលក្រុមជួយសង្គ្រោះបានស្វែងរកអគារដែលត្រូវបានបំផ្លាញកាលពីចុងសប្តាហ៍។ AFAD បាននិយាយថា មនុស្សប្រមាណ ២.០០០នាក់ត្រូវបានគេជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ ក្នុងនោះមនុស្សមួយចំនួនត្រូវបានគេជួយជម្លៀសដោយឧទ្ធម្ភាគចក្រ និងទូកជាច្រើនគ្រឿង […]