ព័ត៌មាន ព័ត៌មានអន្តរជាតិ

អង់គ្លេស ផ្តល់​មី​ស៊ី​ល ៦,០០០​ដើម ជួយ​អ៊ុយ​ក្រែ​ន​វាយបក​រុស្ស៊ី​

​លោក Boris Johnson នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​បានប្រកាស​ផ្តល់​មី​ស៊ី​ល​ចំនួន ៦,០០០​ដើម ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​តទល់​នឹង​ការឈ្លានពាន​របស់​រុស្សី ព្រមទាំង​ថវិកា​៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) ដើម្បី​គាំទ្រ​ទៅលើ​ការចំណាយ​ពង្រឹងសមត្ថភាព​កងទ័ព និង​អ្នកបើក​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​កាន់តែខ្លាំង​។​ ការប្រកាស​ផ្តល់ជំនួយ​ជា​អាវុធ​និង​ថវិការ​ដ៏​ច្រើនសន្ធឹក​នេះ​ទៅ​ជួយ​គាំទ្រ​ប្រទេស​អ៊ុ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​ទៅនឹង​ការឈ្លានពាន​រុស្សី ត្រូវបាន​កើតឡើង​កំឡុងពេល លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ NATO និង​ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ពោល​លោក​បាន​និយាយថា​លោក​នឹង​គាំទ្រ​ជួយ​ពេញទំហឹង​សម្រាប់​ការពង្រឹង​សមត្ថភាព​យោធា​របស់​អ៊ុយ​ក្រែ​ន​ឲ្យ​កាន់​ខ្លាំងក្លា​បន្ថែមទៀត​។​​

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជួយសង្គ្រោះ​រកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់នៅចិន

បរទេស៖  នៅពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរ១៣២នាក់ដែលមានលេខហោះហើរ MU5735 បានធ្លាក់នៅក្នុងតំបន់ជនបទក្បែរទីក្រុង Wuzhou តំបន់ស្វយ័ត Guangxi ភាគខាងលិចប្រទេសចិនកាលពីថ្ងៃទី២១ខែមីនានោះហើយ។ តាមព័ត៌មានពីក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា ពេលនេះបានរកឃើញប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរ១៣២នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern នោះហើយ។ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃទី២៣ខែមីនា បានឱ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្តហោះផ្ទុកអ្នកដំណើរត្រូវបានរកឃើញហើយ។ លោក Liu Lusong អ្នកនាំពាក្យនៃអាជ្ញាធរអាកាសចរណ៍ស៉ីវិលរបស់ប្រទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (Flight Recorder) របស់យន្តហោះជើងហោះហើរ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern ត្រូវបានរកឃើញនៅថ្ងៃទី២៣ ខែមីនានេះ»។ ដូច្នេះហើយ នៅសល់ប្រអប់ខ្មៅមួយទៀតជាឧបករណ៍ថតសំឡេងនៅក្នុងបន្ទប់អាកាសយានិក ហៅថា Voice Recorder មិនទាន់ត្រូវបានរកឃើញ។ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 ហោះហើរក្នុងកម្ពស់ជិត៩០០០ម៉ែត្របានធ្លាក់ដាំក្បាលចូលចង្កេះភ្នំ ដោយមានល្បឿនប្រមាណ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ចំណែកជោគវាសនារបស់អ្នកដំណើរ១៣២នាក់ គឺមិនមានសង្ឃឹមនៅមានជីវិតរស់នៅឡើយ សូម្បីតែសាកសពក៏រកមិនទាន់ឃើញដែរ៕

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ខ្លោចចិត្ត! សាច់ញាតិ​អ្នកដំណើរ ១៣២នាក់ លើ​យន្តហោះ​ធ្លាក់ យំ​ស្ទើរ​សន្លប់​នៅ​ព្រលា​ន រំពឹង​ថា អ​ភ្លូត​ហេតុ​នឹង​កើត​មាន

កាលពីរសៀលថ្ងៃទី២១ ខែមីនា យន្តហោះ Boeing 737 ដឹកមនុស្ស១៣២នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលមានលេខហោះហើរ MU5735 បានធ្លាក់នៅតំបន់ Dang ទីក្រុង Wuzhou តំបន់ស្វយ័ត Zhuang ក្នុងខេត្ត Quang។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព យន្តហោះ Boeing នេះបានធ្លាក់ 90 ដឺក្រេត្រង់ចុះពីលើភ្នំក្នុងរយៈពេលត្រឹមតែ ៥ វិនាទីប៉ុណ្ណោះ។ យោងតាមទិន្នន័យហោះហើរ ពុំមានព័ត៌មានណាមួយដែលថា អ្នកបើកយន្តហោះបានទាក់ទងជាមួយផ្ទៃដី មុនពេលធ្លាក់នោះទេ។ ហើយនៅល្ងាចថ្ងៃទី២១ ខែមីនា ដដែល​ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានប្រកាសថា មូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយអាចបញ្ជាក់បានបន្ទាប់ពីរកឃើញប្រអប់ខ្មៅ។ អ្នកស្រុកជាច្រើនដែលបានឃើញឧបទ្ទវហេតុនេះ បាននិយាយថា យន្តហោះនេះត្រូវបាន «ខ្ទេចទាំងស្រុង» បន្ទាប់ពីឧបទ្ទវហេតុដ៏អាក្រក់ដែលបានដុតបំផ្លាញព្រៃឈើទាំងមូល។ បច្ចុប្បន្ន​មានសញ្ញា​តិចតួចបំផុត​នៃ​អ្នកនៅ​រស់រានមានជីវិត បើ​ទោះ​ជា​ចំនួនអ្នកស្លាប់​និងរបួសមិន​ត្រូវបានគេ​ប្រកាស។ បំណែក​នៃ​យន្តហោះ ត្រូវបានគេ​ប្រទះ​ឃើញរាយប៉ាយគ្រប់ទីកន្លែង។ សាក្សីនៅកន្លែងកើតហេតុដែលបានចូលរួមក្នុងការជួយសង្គ្រោះបាននិយាយថា ពួកគេមិនបានឃើញជនរងគ្រោះណាម្នាក់ទេ ដោយសារតែយន្តហោះ “បានបាក់ជាបំណែកៗ” បន្ទាប់ពីវាបានធ្លាក់។ […]

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ទាហានរុស្ស៉ី៩នាក់ត្រូវបាន​ អ៊ុយក្រែនដោះលែង ជាថ្នូរនឹងអភិបាលនៃទីក្រុង Melitopol

(មូស្គូ)៖ ស្នងការសិទ្ធិមនុស្សនៃប្រទេសរុស្ស៉ី លោកស្រី តាត់យ៉ាណា ម៉ូស្កាលកូវ៉ា (Tatyana Moskalkova) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា រុស្ស៉ីនិងអ៊ុយក្រែនទើបតែបានធ្វើការដោះដូរឈ្លើយសឹក ដោយទាហានរុស្ស៉ី៩នាក់ និងអភិបាលក្រុងអ៊ុយក្រែនម្នាក់ ត្រូវបានដោះលែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ លោកស្រីស្នងការសិទ្ធិមនុស្សរុស្ស៉ី បានប្រកាសពីដំណឹងខាងលើ កំលុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន RT។ លោកស្រី Moskalkova និយាយយ៉ាងដូច្នេះថា «ការដោះដូរអ្នកទោសសង្រ្គាម ត្រូវបានធ្វើឡើង។ ខាងរុស្ស៉ីទទួលបានទាហានរបស់យើង ៩នាក់ត្រឡប់មកវិញ»។ គួរបញ្ជាក់ថា បើតាមលោកស្រី ទាហានរុស្ស៉ី៩នាក់នោះ ត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែង អភិបាលនៃទីក្រុងមេលីតូប៉ូល (Melitopol) របស់អ៊ុយក្រែន គឺលោក អៃវ៉ាន់ ហ្វេដូរូវ (Ivan Fedorov) ដែលត្រូវបានកងទ័ពរុស្ស៉ីចាប់ខ្លួន៕  

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃសម្រេចចិត្តដាក់ពន្ធធាគារលើ ស្រ្តីដែលអះអាងថា ខ្លួនត្រូវគេបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គនៅកម្ពុជា

ប្រភពហ្វេសប៊ុក៖ ស្ត្រីថៃម្នាក់ ដែលអះអាងថា ជនជាតិចិន លួចបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គ នៅកម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ ដោយមិនមានការលើកលែង។ លោកស្រី Areeya Komkratok អាយុ ២៥ឆ្នាំ បានសារភាពថា នាងបានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់ត្រឡប់ទៅប្រទេសថៃជាបន្ទាន់។ Areeya រួមនឹងជនជាតិថៃចំនួន ៧នាក់ផ្សេងទៀត ដែលត្រូវបានគេល្បួងឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅប្រទេសថៃវិញកាលពីដើមខែនេះ។ នៅពេលជួយសង្គ្រោះ, Areeya អះអាងថា នាងត្រូវបានក្រុមអ្នកមានចិនចាក់ថ្នាំសន្លប់ បូមឈាមចំនួន៣ប្លោក ហើយរៀបចំវះយកផ្នែកផ្សេងៗនៃរាងកាយរបស់នាង។ Areeya ថែមទាំងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងទាមទារជំនួយបន្ទាន់ពីមន្ត្រីថៃ ដើម្បីឲ្យនាងឆាប់បានវិលត្រឡប់ទៅប្រទេសថៃវិញទៀតផង។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក Surachate Hakparn បានប្រញាប់ប្រញាល់ជួយជនជាតិថៃចំនួន៨នាក់ ដែលគិតថាមានហានិភ័យនៃការវះយកសរីរាង្គ។ ប៉ូលិសថៃបានសម្របសម្រួលជាមួយមន្ត្រីកម្ពុជា ដើម្បីបញ្ជូនអ្នកទាំង៨ ទៅប្រទេសថៃវិញដោយសុវត្ថិភាព តាមស្ពានមិត្តភាពកម្ពុជា-ថៃ ក្នុងខេត្ត ស្រះកែវ កាលពីថ្ងៃទី៩ មីនា។ អគ្គស្នងការរងនគរបាលជាតិថៃ លោក Roy Ingkapairote បានបញ្ជាក់ថា Areeya បានប្រឌិតរឿងនេះទាំងស្រុង ដោយសារតែនាងចង់បានជំនួយបន្ទាន់ […]

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ស្រីលង្កាយ៉ាងហោចណាស់មានពលរដ្ឋពីរនាក់ស្លាប់ដោយសារតម្រង់ជួរទិញសាំងទិញម៉ាស៊ូត

ស្រីលង្កា ៖ ពលរដ្ឋស្រីលង្កាកំពុងប្រឈមនឹងវិបត្តិកង្វះថាមពលប្រេង និងតម្លៃកើនឡើងខ្ពស់។ លោកតាវ័យ៧០ឆ្នាំម្នាក់និង៧២ឆ្នាំម្នាក់ទៀតបានស្លាប់ដោយសារតែរង់ចាំតម្រង់ជួរទៅទិញប្រេងសាំងជាច្រើនម៉ោង។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសស្រីលង្កា នៅថ្ងៃទី ២០ខែមីនា បានបញ្ជាក់ថា លោកតាពីររូបបានដួលសន្លប់ហើយស្លាប់ដោយសារតែរង់ចាំយូរពេកក្នុងការទិញប្រេងសាំង ។ អ្នកនាំពាក្យកម្លាំងប៉ូលិសស្រីលង្កាលោក Nalin Thalduwa បានបញ្ជាក់ថា លោកតាវ័យ៧០ឆ្នាំបើកម៉ូតូកង់បី គាត់មានជំងឺទឹកនោមផ្អែមនិងជំងឺ បេះដូង ។ នៅពេលនេះដែរ ក្រសួងថាមពលស្រីលង្កាមិនទាន់មានប្រតិកម្មអ្វីចំពោះតម្លៃប្រេងឡើងថ្លៃនិងកង្វះប្រេងប្រើប្រាស់នៅក្នុងប្រទេសនៅឡើយទេ។ ជាច្រើនសប្តាហ៍កន្លងមក ពលរដ្ឋស្រីលង្កាត្រូវតម្រង់ជួរជាច្រើនម៉ោងទើបអាចចូលចាក់សាំងបាន ។ តំបន់ជាច្រើនប្រឈមនឹងការដាក់អគ្គិសនីបង្កផលលំបាកកាន់តែខ្លាំងក្នុងពេលប្រទេសជាតិកំពុងធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងនេះ ។ ស្រីលង្កាបានផ្អាកសកម្មភាព ចម្រាញ់ប្រេងរបស់ខ្លួនកាលពីថ្ងៃទី ២០ខែមីនា ដោយសារតែឃ្លាំងស្តុកប្រេងឆៅអស់ពីស្តុក ៕

ព័ត៌មាន ព័ត៌មានអន្តរជាតិ

អ្នកនិពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​រុ​ស្ស៊ី ដែល​មានឈ្មោះ​ថា «Russia’s Nigella Lawson»

រុ​ស្ស៊ី ៖ អ្នកនិពន្ធ​សៀវភៅ​ធ្វើ​ម្ហូប​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​រុ​ស្ស៊ី ដែល​មានឈ្មោះ​ថា «Russia’s Nigella Lawson» អាច​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​ជាប់​ពន្ធនាគារ​ក្រោម​ច្បាប់​ត្រួតពិនិត្យ​ថ្មី​ដ៏​តឹងរ៉ឹង​របស់​រុ​ស្ស៊ី ដែល​ហាមឃាត់​ការ​រិះគន់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី Dailymail និង New York Post កាលពី​ថ្មី​ៗ​នេះ​។ នាង Veronika Belotserkovskaya អាយុ​៥១​ឆ្នាំ ដែល​គេ​ស្គាល់ឈ្មោះ​ក្រៅ​ថា Belonika ឬ Nika បាន​ក្លាយជា​មនុស្ស​ដ៏​ក្លាហាន​ម្នាក់ ដែល​ហ៊ាន​ចោទប្រកាន់​លោកពូ​ទី​ន​ជា​សាធារណៈ ចំពោះ​ការ​បញ្ជូនទាហាន​វ័យក្មេង​អាយុ​ចាប់ពី ១៨ ទៅ​២០​ឆ្នាំ ទៅ​រក​សេចក្តីស្លា.ប់ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​។ ស្ត្រី​ជនជាតិ​រុ​ស្ស៊ី ដែល​កើត​នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយ​ក្រែ​នរូ​ប​នេះ បាន​បង្ហោះ​សារ​រិះគន់​ប្រឆាំង​សង្គ្រាម​ដ៏​ក្ដៅ​គគុក​នៅ​អ៊ុយ​ក្រែ​ន​។ ខណៈ​ការ​ប្រើ​ពាក្យ «​សង្គ្រាម​» ត្រូវ​បាន​ហាមឃាត់​។ នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ពិពណ៌នា​ថា «​ប្រតិបត្តិការ​យោធា​ពិសេស​»​។ យោង​តាម​គណៈកម្មាធិការ​ស៊ើបអង្កេត​រុ​ស្ស៊ី​អះអាង​ថា នេះ​គឺជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​សកម្មភាព​កងកម្លាំងប្រដាប់អាវុធ​នៃ​សហព័ន្ធ​រុ​ស្ស៊ី ដោយ​ផ្អែក​លើ​ការ​ស្អប់ខ្ពើម​នយោបាយ ឬ​ជាស​ត្រូវ​ប្រឆាំង​នឹង​របាយការណ៍​ដែល​អាច​ទុកចិត្ត​។ ខណៈ​នាង​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។ គណៈកម្មាធិការ​បាន​បន្ថែម​ថា Veronika បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា​អំពី​ការ​ប្រើប្រាស់​កងទ័ព ដើម្បី​បំផ្លាញ​ទីក្រុង និង​ប្រជាជន​ស៊ី​វិល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​កុមារ […]

ព័ត៌មាន ព័ត៌មានអន្តរជាតិ

លោកពូទីនថា លោកខាងលិចថារុស្ស៊ីដកថយ គឺពួកគេមិនយល់អ្វីឡើយ

ប្រធានាធិបតីរុស្សុីលោកពូទីន នៅថ្ងៃទី១៦មីនាបានបញ្ជាក់ថា រុស្ស៊ីមិនមានគម្រោងដណ្តើមគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ ហើយយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺបានដើរទៅតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១៦ខែមីនា ថា «វត្តមានរបស់កម្លាំងទាហានរុស្ស៊ីនៅជិតរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនមែនជាសកម្មភាពឈ្លានពានដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ។ យើងមិនមានគោលដៅបែបនោះឡើយ»។ លោកពូទីនបញ្ជាក់ទៀតថា សកម្មភាពយោធា នៅអ៊ុយក្រែនគឺបានដើរតាមគម្រោងដែលបានគ្រោងទុក។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងមិនមានជម្រើសអ្វីផ្សេងក្នុងការដោះស្រាយស្ថានភាពដែលបានកើតឡើង មិនមែនជាកំហុសរបស់ខ្ញុំ ។ យើងចាំបាច់ត្រូវតែបើកយុទ្ធនាការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន »។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បាននិយាយថា ប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងមិនចុះញ៉មឡើយចំពោះអ្វីដែលលោកហៅថាជាការប៉ុនប៉ងរបស់លោកខាងលិចក្នុងការត្រួតត្រា និងបំបែកបំបាក់រុស្ស៊ី។ លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ធកថាមួយទៅកាន់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ផងដែរពីផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មលោកខាងលិច ប៉ុន្តែថារុស្ស៊ីនឹងតស៊ូហែលឆ្លងពេលវេលាដ៏លំបាកនេះ។ លោកបន្ថែមទៀតថា បណ្ដាប្រទេសលោកខាងលិចចង់ធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសចំណុះមួយដ៏ទន់ខ្សោយ, បំពានបូរណភាពទឹកដីរុស្ស៊ី និងចង់បំបែកបាក់រុស្ស៊ី។ បើតាមលោក ពូទីន រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកៈអព្យាក្រឹតរបស់អ៊ុយក្រែន ខណៈដែលសង្រ្គាមបានឈានចូលដល់ សប្ដាហ៍ទី៣ ដោយផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់នៃភាគីជម្លោះ ហើយបង្ខំឱ្យប្រជាជនអ៊ុយក្រែនរត់ភៀសខ្លួនទៅក្រៅប្រទេស ឬពីផ្ទះសម្បែងដើម្បីគេចចេញពីសង្រ្គាម៕

ព័ត៌មាន ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញប៉ូឡូញថា«យើង នឹងមិនទុកឱ្យអ៊ុយក្រែននៅម្នាក់ឯងឡើយ

អ៊ុយក្រែន ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានសម្តែងនូវសាមគ្គីភាព និងការគាំទ្រដល់ប្រទេសអ៊ុយក្រែន អំឡុងការធ្វើដំណើរទៅរដ្ឋធានីគៀវ និងជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy។ លោកថ្លែងដូច្នេះថា «យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងទេ។ យើងនឹងនៅជាមួយអ្នកពីព្រោះយើងដឹងថា អ្នកមិនត្រឹមតែប្រយុទ្ធដើម្បីផ្ទះ ដើម្បីសេរីភាព និងដើម្បីសន្តិសុខនោះទេ ប៉ុន្តែថែមទាំងប្រយុទ្ធដើម្បីអ្នកដទៃទៀត»។ សូមបញ្ជាក់ថា ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេល ៣សប្តាហ៍ហើយគិតត្រឹមថ្ងៃទី ១៦ មីនានេះ។ កងទ័ពអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពាររដ្ឋធានីគៀវ និងទីក្រុងសំខាន់ៗជាច្រើនទៀត។ អ្នកចរចារបស់អ៊ុយក្រែន និងរុស្សី ត្រូវគេរំពឹងថានឹងបន្តចរចាគ្នានៅថ្ងៃពុធនេះ។ ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ការចរចាបន្តដើម្បីបញ្ចប់សង្គ្រាមគឺជារឿងលំបាកខ្លាំងណាស់ ប៉ុន្តែវានៅតែមានឱកាសសម្រាប់ការសម្របសម្រួល។ តាំងពីមានសង្គ្រាមមក អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជន៣លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន៕

ព័ត៌មាន ព័ត៌មានអន្តរជាតិ

ក្រោយទ័ពរុស្ស៊ីរត់ចោលសមរភូមិលោក Zelenskyy ថា ទ័ពអ៊ុយក្រែនដណ្តើមបានអាវុ.ធយ៉ាងច្រើន

អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការចរចាសន្តិភាពជាមួយនឹងរុស្ស៊ីនឹងបន្តនៅថ្ងៃអង្គារ ទី១៥ មីនា ក្នុងប្រទេសតួកគី។ ក្នុងសារតាមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ម្សិលមិញ មេដឹកនាំរូបនេះបាននិយាយថា លោកត្រូវបានគេផ្តល់ដំណឹងថា ការចរចាបានដំណើរការទៅយ៉ាងល្អ។ លោកថ្លែងថា កងទ័ពរុស្ស៊ីមានភាពច្របូកច្របល់ និងបានរត់ចោលសមរភូមិ និងមិនរំពឹងថាមានការតស៊ូយ៉ាងខ្លាំងក្លាបែបនេះពីអ៊ុយក្រែន។ លោកថ្លែងថា «ពួកគេបានរត់ចោលសមរភូមិ និងបោះបង់ចោលអាវុ.ធ។ យើងយកអាវុ.ធពួកគេ និងប្រើវាដើម្បីការពារអ៊ុយក្រែន។ ពិតណាស់ ថ្ងៃនេះរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុ.ធដល់ប្រទេសរបស់យើង។ ពួកគេមិននឹកស្មានថាមានរឿងអាក្រក់បែបនេះកើតឡើងសោះ»។ អតីតតារាសម្តែងភាពយន្ត និងតារាកំប្លែងរូបនេះក៏បានអរគុណដល់ជនស៊ីវិលរុស្ស៊ីផងដែរ ដែលបានធ្វើការតវ៉ា និងផ្សព្វផ្សាយការពិតអំពីសង្គ្រាម។ សូមរម្លឹកថា ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត៣សប្តាហ៍មកហើយ។ កងទ័ពអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការពាររដ្ឋធានីគៀវ ខណៈអ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក និងទទួលបានជំនួយយោធាយ៉ាងច្រើន៕