សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC ដែលដឹកនាំដោយ ឯកឧត្តម Andrés Pastrana ប្រធាន CDI-IDC ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
Author: adm
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ នៅខេត្តសៀមរាប
សៀមរាប ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖ ១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។ ២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេចក្នុងការរួមចំណែកដល់ សន្តិភាពក្នុងតំបន់
ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជា មានការត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់ ខណៈកម្ពុជា ធ្លាប់បានខាតបង់ពេលវេលា ដោយសង្គ្រាមស៊ីវិល ប៉ុន្តែកម្ពុជា បានសម្រេចនូវការស្តារឡើងវិញ នូវសន្តិភាពពេញលេញសម្រាប់រយៈពេលជាង ២ទសវត្ស ។ នាឱកាសអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្នពិភពលោក កំពុងជួបប្រទះ នឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុន ខណៈពេលដែលភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កំពុងបន្តឡើងកម្ដៅ ដែលមិនធ្លាប់ឃើញក្នុងប៉ុន្មានទសវត្សកន្លងមកនេះ។ សម្ដេចធិបតី បន្ដថា សង្គ្រាម ការបែកខ្ញែកផ្នែកសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ក៏កំពុងបន្ត គំរាមកំហែងអាយុជីវិតមនុស្ស ទូទាំងសកលលោក ក្នុងទំហំមិនអាចប៉ាន់ស្មានបាន។ ដោយរួមបញ្ចូលគ្នា បញ្ហាប្រឈមទាំងនេះ បានបង្អាក់ការងើបឡើងវិញផ្នែកសេដ្ឋកិច្ច […]
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៤១៧នាក់ នៅឃុំបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនចំនួន៣០៧នាក់ ក្នុងនោះស្រីចំនួន១៦៣នាក់ ជាមួយគ្នាក៏មានមុខងារជាមន្ត្រីរាជការមានចំនួន៦នាក់ ក្នុងចំណោមនោះមានបងប្អូនជាកម្មករចំនួន២១០នាក់ ជាសិស្សចំនួន២២នាក់ និងជានិស្សិតចំនួន១០ នាក់ ព្រមទាំងបងប្អូនជាកសិករចំនួន ៥៨នាក់ ក្នុងនោះសមាជិកមកពីគណបក្សផ្សេងចំនួន១នាក់ សរុបចំនួន៤១៧នាក់ ស្ថិតនៅភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ ពិធីនេះប្រារព្ធឡើងនៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារចុះជួយខេត្ត-ស្រុក-ឃុំរបស់គណបក្សប្រជាជន។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ សូមចូលរួមអបអរសាទរ និងគោរពស្រឡាញ់ចំពោះវត្តមានរបស់បងប្អូន ដែលបានភ្ញាក់រលឹកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជននាពេលនេះ។ ឧបនាយករដ្ឋមន្ត្រី បានបន្តថា នេះបង្ហាញឲ្យឃើញថា យើងបានរួបរួមគ្នាស្រលាញ់គ្នា ដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យបានរុងរឿងមានការអភិវឌ្ឍន៍ ជាងនេះយើងបន្តសហការគ្នាកសាងជាតិដោយមិនមានការរើសអើងឬប្រកាន់និន្នាការអ្វីនោះឡើយ។ ទោះបីជាបងប្អូននៅក្នុងបក្សណាឬក្រុមណាបើមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងនាមលោកសូមស្វាគមន៍ជានិច្ចមិនថានៅតំបន់ណាទីណានោះទេសូមអញ្ជើញចូលរួមដោយភាពជឿជាក់ និងកក់ក្តៅមិនមានការភ័យខ្លាចនិងគោរពស្រឡាញ់រាប់អានគ្នាឲ្យបានច្រើនទើបប្រទេសជាតិយើងមានការរីកចម្រើនជាលំដាប់៕
សម្តេចធិបតីអញ្ជើញថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ CDI ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩វិច្ឆិកា។ សុន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (IDC-CDI)នៅខេត្តសៀមរាបនារសៀលថ្ងៃទី១៨វិច្ឆិកានេះ សម្តេចធិបតីបានសំដែងសេចក្តីរីករាយដែលគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាអនុប្រធាននៃអង្គការCDI ពិតជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ និងកម្មវិធីពិសេសស្ដីពីយុវជន និងធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី ដែលបានប្រារព្ធឡើងកាលពីព្រឹកនេះ។ សម្តេចក៏សំដែងនូវសេចក្តីរីករាយ ផងដែរ ដែលគណៈប្រតិភូជាច្រើន នឹង ចូលរួមមហាសន្និបាតអន្តរជាតិ គណបក្សនយោបាយនៅអាស៊ីលើកទី១២ ក៏ដូចជាកិច្ចប្រជុំពេញអង្គ នៃអង្គប្រជុំលើកទី១១ នៃ សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនៅសប្តាហ៍ក្រោយនៅក្រុងភ្នំពេញ។ សម្តេចបានយកឱកាសនេះសំដែងនូវ ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចក្នុងការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចបាន សម្ដែងនៅកតញ្ញូតាធម៌ចំពោះការប្តេជ្ញាចិត្តពេញមួយជីវិតរបស់សម្ដេចតេជោ ដើម្បីសន្តិភាព ការផ្សះផ្សា និងការកសាងជាតិ ក្រោយពីជម្លោះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការធ្វើទំនើបកម្មរបស់ប្រទេស។ […]
ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ មានពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៦លាននាក់ ដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ប្រកបដោយសុខសុវត្ថិភាពសប្បាយរីករាយ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនាការប្រណាំងទូក នៅមាត់ទន្លេផងការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ដើរលេងកំសាន្តសប្បាយប្រកបដោយទឹកមុខរីករាយក្រោមម្លប់នៃសន្តិភាព។ នេះបើតាម ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ បានក្នុងឱកាចូលរួមអបរអសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង១លាន១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។ ឯកឧត្តម ហួត ហៃ បានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយវិញ មានការការពាររក្សាសន្តិសុខសុវត្ថិភាព […]
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានទាំងអស់ រួមជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន អ្នកស្រឡាញ់បរិស្ថាន យុវជនកម្ពុជា និងវិស័យឯកជន ដែលបានរួមគ្នាសម្អាតបរិស្ថាន និងសំរាម បានយ៉ាងល្អប្រសើរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ ក្រុមគ្រួសារបរិស្ថានទាំងអស់ចំពោះស្មារតីបំពេញបេសសកម្មបរិស្ថានដ៏ក្លៀវក្លានេះ លះបង់កម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងធ្វើឱ្យប្រទីបបរិស្ថាន ដំណើរការបានយ៉ាងរលូន និងជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា។ សូមបញ្ជាក់ថាការចូលរួមសំអាត […]
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣
ភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃចុងក្រោយនេះ នេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី ព្រះរាជវង្សានុវង្ស ឧត្ដមប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត យ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង។ សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ […]
ព្រះករុណា ព្រះមហាក្សត្រ ប្រទានរង្វាន់ដល់ទូកជ័យលាភី ក្នុងថ្ងៃផ្តាច់ព្រ័ត្រ នៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤— ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឬទ័យប្រទានរង្វាន់ដល់ទូកជ័យលាភី ក្នុងថ្ងៃផ្តាច់ព្រ័ត្រ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ទិដ្ឋភាព ព្រះរាជពិធីបុណ្យអុំទូក នៅរសៀលថ្ងៃទី៣(ថ្ងៃចុងក្រោយ)
ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង ក៏ដូចជានៅតាមដងផ្លូវអមមាត់ទន្លេ ទាំងត្រើយខាងលិច និងត្រើយខាងកើត នារសៀលថ្ងៃទី១៦ វិច្ឆិកា ២០២៤នេះ គឺមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីកំពុងចូលរួមកម្សាន្តយ៉ាងសប្បាយរីករាយ ដោយមានការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ។ កម្ពុជាយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។