ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ……….

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាននៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី។   ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសការពង្រឹងសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។   បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងតំណាង AIBD ក៏បានឯកភាពរួមគ្នាគិតគូរនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់ប្រទេសជាសមាជិក និងគម្រោងសកម្មភាពលម្អិត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗនាពេលខាងមុខ ជាពិសេសសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ (20th Asia Media Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។   គួរគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នៅទឹកដីខេត្តសៀមរាប ហើយនេះជាលើកទី២ បន្ទាប់ពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង៦០០នាក់ មកពីបណ្តាប្រទេសចំនួន៤៣៕ —————

ព័ត៌មាន

សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង គង់ សំអុល   ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋានសព ផ្ទះលេខ៨៣ ផ្លូវសុកហុក សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។   រូបថត៖ កុក គី ———

ព័ត៌មាន

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូន នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤—

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។   រូបថត៖ គល់ រ៉េននី —————

ព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយតំណាង ITU ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់មន្រ្តី …………

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Kishore Babu G.S.C Yerraballa តំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union (ITU)) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់មន្រ្តី។   ជំនួបនេះធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី ស្របពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ រៀបចំឡើងដោយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វីកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ។   ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ ITU មកដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ ITU បន្តការចូលរួមជាមួយកម្ពុជាដើម្បីលើកស្ទួយវិស័យផ្សព្វផ្សាយ និងឌីជីថលនៅកម្ពុជាដោយអនុលោមតាមបទដ្ឋានអន្តរជាតិ។   បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការគាំទ្ររបស់ ITU ដែលជាស្ថាប័នជំនាញអន្តរជាតិក្នុងវិស័យទូរគមនាគមន៍ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរៀបចំគោលនយោបាយជាតិពាក់ព័ន្ធនឹងការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល ដែលកម្ពុជាបានប្តេជ្ញាចិត្តសម្រេចឱ្យបាននៅក្នុងពេលឆាប់ៗខាងមុខ។ ————

ព័ត៌មាន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈអចិន្រៃ្តយ៍នៃរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ……….

នារសៀលថ្ងៃ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈអចិន្រៃ្តយ៍នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។   សម្តេចរដ្ឋសភាធិបតី ពិតជាមានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី លោកជំទាវឧកញ៉ាធម្មាមង្គល មុនី បានទទួលមរណភាព។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន សម្តេចរដ្ឋសភាធិបតី […]

ព័ត៌មាន

ប្រមុខរដ្ឋស្តីទីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនរំលែកទុក្ខជូនលោកស្រី ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល

ភ្នំពេញ៖ ក្រោយពីបានទទួលដំណឹងមរណភាពក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ របស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខជូនលោកស្រីឧកញ៉ាធម្មាមង្គល មុនី ថាយ ដែលត្រូវជាភរិយារបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។   ក្នុងសាររំលែកទុក្ខដ៏ក្រៀមក្រំនោះ ប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ចំពោះ ករុមគ្រួសារដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា […]

ព័ត៌មាន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នីតិកាលទី៧  ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤–

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នីតិកាលទី៧ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។   ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន៖   ១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ៕   រូបថត៖ រដ្ឋសភា ———

ព័ត៌មាន

លោកជំទាវរដ្ឋមន្ត្រី ចម និម្មល៖ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជា កំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ………

នាព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី “សេដ្ឋកិច្ចឌីជិថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ដលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា” ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកនាយកប្រតិបត្តិ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា ទទួលបន្ទុករៀបចំ និងអនុវត្តគោលនយោបាយ និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។   ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដែលនឹងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅមួយដោយផ្តោតលើអនាគតនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងវិធីសាស្រ្តដែលអាចឱ្យយើងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព នៅមជ្ឈមណ្ឌលនវានុវត្តន៍ ឌីជីថល និងសេដ្ឋកិច្ចប្រកប ដោយចីរភាពរបស់វិទ្យាស្ថាន ERIA ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា។   ថ្លែងក្នុងពិធី លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថល (Digital Trade) នៅកម្ពុជាកំពុងមានសកម្មភាពភាពរស់រវើក និងមានការរីកចម្រើនមិនធ្លាប់មានពីមុនមកក្រោយពេលជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានផុតរលត់ទៅ ដែលបានឆ្លុះបញ្ចាំងពីថាមវ័ន្ត […]

ព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី នៅទីក្រុងពុត្រាចាយ៉ា ពុត្រាចាយ៉ា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤—

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃដំណើរចូលរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំមហាសន្និបាតលេីកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក។   រូបថត៖ ខឹម សុវណ្ណារ៉ា ———

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋមន្រ្តីក្រសួងគមនាគមន៍ម៉ាឡេស៊ី ឯកភាពសហការរួមគ្នាលើគំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន ………

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។   នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នា ជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាងនេះទៅទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដើម្បីធ្វើឱ្យមានសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។   ឯកឧត្តមរដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការរួមគ្នាដើម្បីអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។   គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក […]