ព័ត៌មាន

មុខរបរចិញ្ចឹមបង្កងកំពុងមានទីផ្សារខ្ពស់ និងអាចទទួលបានផលពី ៣-៤តោនក្នុងមួយឆ្នាំ

មុខរបរចិញ្ចឹមបង្កង ជាអាជីពមួយដែលមានគេចាប់យកច្រើន ជាពិសេសបង្កងនៅខេត្តតាកែវ ដែលគេតែងតែល្បីថាជាបង្កងមានរសជាតិឆ្ងាញ់ និងមានប្រជាប្រិយភាពខ្លាំង។ ក្នុងនោះ ក៏មានកសិករគំរូម្នាក់បានចែករំលែកពីបច្ចេកទេសចិញ្ចឹម និងភ្ញាស់ពូជបង្កង ដែលមានទិន្នផលខ្ពស់អាចប្រមូលផលបាន ៣-៤តោនក្នុងឆ្នាំ។

លោកបន្តថា ទីផ្សាររបស់បង្កងគឺល្អ ដោយអាចលក់បង្កងសាច់ និងបែងចែកទៅតាមចំណាត់ថ្នាក់ ដោយបង្កងចំណាត់ថ្នាក់លេខ១ លក់ក្នុងតម្លៃ ២០ដុល្លារក្នុងមួយគីឡូក្រាម និងបង្កងលេខ២ លក់ក្នុងតម្លៃ១៥ ដុល្លារក្នុងមួយគីឡូក្រាម ហើយអតិថិជនភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ចំណែកទីផ្សារកូនបង្កងពូជវិញ បានលក់ជូនទៅគ្រប់បណ្តារាជធានី-ខេត្តក្រុង ក្នុងតម្លៃចន្លោះពី ២៥០-៣០០រៀល ក្នុងមួយក្បាលផងដែរ។

សមិទ្ធផលទាំងនេះ លោកបញ្ជាក់ទៀតថា គឺបានមកដោយសារការព្យាយាមខិតខំពីការភ្ញាស់ត្រី បង្កង និងចិញ្ចឹម បង្កង ដោយមានការយកចិត្តទុកដាក់ និងផ្ដល់បច្ចេកទេសពីមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តតាកែវ តាមរយៈការចូលរួមក្នុងវគ្គបណ្តុះបណ្តាលធ្វើឱ្យមុខរបររបស់ចេះតែទទួលបានផ្លែផ្កា ជារៀងរហូតមក។

adm

Leave a Reply

Your email address will not be published. Required fields are marked *